ស្លាប់ម្នាក់ និងរងរបួស៤៤នាក់ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកប្រេង និងរថយន្តដឹកកម្មករ លើកំណាត់ផ្លូវជាតិលេខ៤១
ខេត្តកំពង់ស្ពឺ ៖ ករណីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅលើផ្លូវជាតិលេខ៤១ ភូមិម្នាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ដោយមានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បណ្តាលឱ្យរថយន្តដឹកកម្មករនិយោជិតក្រឡាប់ កាលពីវេលាម៉ោង ៥ និង ២៥នាទីព្រឹក ។
ហេតុការណ៍ខាងលើនេះ បានបណ្តាលឱ្យមានជនរងគ្រោះសរុបចំនួន ៤៥នាក់ ក្នុងនោះកម្មករនិយោជិតជិះក្នុងរថយន្តសរុបចំនួន ៤៤នាក់ (ស្រី ៣៥នាក់) ដោយរបួសធ្ងន់ចំនួន ៣នាក់ របួសស្រាលចំនួន ៤១នាក់ និងជនរងគ្រោះស្លាប់ ១នាក់ ។
កម្មករនិយោជិតទាំងអស់បានទទួលការជួយសង្គ្រោះពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយយកចិត្តទុកដាក់បំផុត។ គិតត្រឹមវេលាម៉ោង ៩ និង ០០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ខណៈជនរងគ្រោះបានកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកគងពិសីទាំងអស់។ ដោយឡែកសពជនរងគ្រោះចំនួន ១នាក់ សមត្ថកិច្ចបានប្រគល់ ជូនក្រុមគ្រួសារនៃសព ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី៕