៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក មនុស្សស្លាប់ ២២នាក់ និងរបួស ៦៩នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍
11 ខែ មុន
ភ្នំពេញ ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានបណ្ដាលឲ្យមានមនុសស្លាប់ចំនួន ២២នាក់ និងរបួសធ្ងន់ស្រាលចំនួន ៦៩នាក់ ដែលភាគច្រើនជាអ្នកជិះម៉ូតូ ។
យោងតាមរបាយកាណ៍របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃនោះ គឺថ្ងៃទី២៦ មានស្លាប់ ចំនួន៥នាក់ និងរងរបួសសរុបចំនួន ៩នាក់, ថ្ងៃទី២៧ ស្លាប់ចំនួន ៣នាក់ និងរងរបួសសរុប ១៨នាក់ និងនៅថ្ងៃទី២៨ ស្លាប់ចំនួន ១៤នាក់ និងរងរបួសចំនួន ៤២នាក់ ។
ប្រភពបានបន្តថា មូលហេតុបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយសារបើកបរលើសល្បឿនកំណត់, មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ, បត់គ្រោះថ្នាក់, ប្រជែងគ្រោះថ្នាក់, កត្តាយានយន្ត និងបើកបរក្នុងស្ថានភាពស្រវឹង៕EB