រថយន្ដដឹកកម្មកររោងចក្ររេចង្កូតក្រឡាប់ធ្លាក់ផ្លូវ នៅស្រុកសំរោងទង បណ្ដាលឱ្យកម្មករកម្មការិនីរង របួសធ្ងន់ស្រាល៦០នាក់ ក្នុងចំណោមកម្មករសរុបជាង៧០នាក់
1 ឆ្នាំ មុន
កំពង់ស្ពឺ នៅព្រឹកថៃ្ងសៅរ៍ទី៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៥និង៥៨នាទី ចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង មានរថយន្ដ១ គ្រឿងហ៊ីយិនដាយ ពណ៌ស គ្មានស្លាកលេខ ទម្ងន់២.៥តោន អ្នកបើកបរឈ្មោះ គា ទីណា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ដឹកកម្មករ-កម្មការិនី រោងចក្រសរុបជាង៧០នាក់ បណ្ដាលឱ្យកម្មករកម្មការិនីរងរបួសធ្ងន់ស្រាល៦០នាក់។នេះបើតាមការឱ្យដឹងពី ស្នងការខេត្តកំពង់ស្ពឺ។
ប្រភពបានបញ្ជាក់ថា មូលហេតុ៖ រថយន្ដបើកបរ បាត់ម្ចាស់ការ ដោយធ្វើដំណើរពីទិសខាងជើង-ទៅត្បូងមកដល់ចំណុចផ្លូវកោង រថយន្ដបត់ទៅកើតបណ្ដាលអោយរេចង្កូតក្រឡាប់ធ្លាក់ស្រែ។
ចំពោះកម្មករ កម្មការិនី រងរបួសត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ៕