ជប៉ុន៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរមួយ ៧.៤រ៉ិចទ័រ បានវាយប្រហារលើតំបន់ឆ្នេរភាគខាងកើតកោះតៃវ៉ាន់ ព្រឹកថ្ងៃពុធ ទី៣ ខែមេសានេះ ដោយជំរុញឱ្យមានការប្រកាស អាសន្នពីរលកស៊ូណាមិសម្រាប់កោះភាគខាងត្បូងនៃប្រទេសជប៉ុន រួមទាំងហ្វីលីពីន និងការណែនាំឱ្យជម្លៀសប្រជាជន ទៅកាន់ទីទួលមានសុវត្ថិភាព។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមទីភ្នាក់ងារឧតុនិយមជប៉ុន រលកស៊ូណាមិមានកម្ពស់ ៣ម៉ែត្រ ត្រូវបានរំពឹងថាអាចនឹងកើតមានភ្លាមៗនៅឯកោះដាច់ស្រយាលមួយរបស់ជប៉ុន ស្ថិតនៅក្បែរកោះតៃវ៉ាន់ ក្នុងនោះរួមមានទាំងកោះ Miyakojima ផងដែរ។


ចំណែក តៃវ៉ាន់ និងហ្វីលីពីន វិញក៏បានប្រកាសអាសន្នពីរលកយក្សស៊ូណាមិ និងការណែឱ្យប្រជាជនជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាពផងដែរ ខណៈតៃវ៉ាន់អះអាងថា នេះជាគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរបំផុតដែលបានវាយប្រហារលើដែនកោះរបស់ខ្លួន ក្នុងរយៈពេលជាង២៥ឆ្នាំមកនេះ។ ប៉ុន្តែភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពី ជនរងគ្រោះ ឬការខូចខាតនៅឡើយទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ