ប្រទេសប៉េរូ ៖ គ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសប៉េរូ ប៉ុន្តែមិនមានការគំរាមកំហែងភ្លាមៗនៃរលកយក្សស៊ូណាមិនោះទេ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានRT នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤។
វិទ្យាស្ថានភូគព្ភសាស្ត្រនៃប្រទេសប៉េរូ បាននិយាយថា រញ្ជួយដីនេះ ស្ថិតនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងជម្រៅ ២៥ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រនៃនាយកដ្ឋាន Arequipa ៕