អាមេរិក៖ បេក្ខភាពប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក ដូណាល់ត្រាំ នាថ្ងៃ ១៤ តុលានេះត្រូវបានរងការលួចធ្វើឃាតជាលើកទី៣លើរូបលោក ការលួចធ្វើឃាតលោកនេះកើតឡើងក្នុងទី សាល Coachella ពេលដែលលោកថ្លែងសារជួបជុំអ្នកគាំទ្ររបស់លោកមុនការបោះឆ្នោតនាដើមខែក្រោយចូលមកដល់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Economic Time នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៤។

ភ្នាក់ងារសេវាសម្ងាត់របស់សហរដ្ឋអាម៉េរិកបានធ្វើការចាប់ខ្លួនជនសង្ស័យម្នាក់នៅទីក្រុង Las Vegas ជាមួយនឹងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ និងសំបុត្រចូលរួមវេទិការលោកដូណាល់ត្រាំក្លែងក្លាយ។ តាមមន្រ្តីអាម៉េរិកជនសង្ស័យរូបនេះបានបើករថយន្តប្រភេទ SUV ពណ៌ខ្មៅហើយឈប់ប្រហែលមួយគីឡូម៉ែត្រពីកន្លែងលោកត្រាំថ្លែងជួបជុំអ្នកគាំទ្រ។

ជនសង្ស័យលួចធ្វើឃាតលោកត្រាំជាលើកទី៣នេះមានឈ្មោះថា Ven Miller រូបគេត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទកាន់កាប់អាវុធ និងមានចេតនារកធ្វើឃាតលោកត្រាំ។ ថ្វីត្បិតតែស្ថិតនៅក្នុងការសង្ស័យ និងមិនទាន់មានភស្តុងតាចោទប្រកាន់បន្ថែមក៏លោក Miller ត្រូវបានដោះលែងវិញក្រោយចាប់ខ្លួនប៉ុន្មានម៉ោងបន្ទាប់ពីរូបគេបានប្រកាសសូមនៅក្រៅឃុំដោយបង់ប្រាក់ជាង ៧ពាន់ដុល្លារ។លោក Miller គ្រោងនឹងបង្ហាញខ្លួននៅតុលាការនៅដើមឆ្នាំ ២០២៥ ក្នុងសំណុំរឿងសង្ស័យធ្វើឃាតលោកត្រាំ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ