ចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបង្ហាញការប្តេជ្ញាចិត្តថា « ចិនប្តេជ្ញាថានឹងធ្វើការជាមួយរដ្ឋបាលអាមេរិកថ្មី ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

សេចក្តីថ្លែងនេះធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅទីក្រុងលីម៉ា ប្រទេសប៉េរូ ក្នុងឱកាសចូលរួមវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហើយជាជំនួបលើកដំបូងរបស់ពួកគេ ក្នុងរយៈពេល ៧ខែ។

ក្នុងជំនួបនោះ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានបញ្ជាក់ជាថ្មីអំពីគោលបំណងរបស់ចិន ក្នុងការកសាងទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក។ លោកទទួលស្គាល់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការឡើងចុះ ប៉ុន្តែចិននៅតែប្តេជ្ញាក្នុងការរក្សាទំនាក់ទំនងឱ្យមានស្ថិរភាពនិងរឹងមាំ។ លោកក៏បានបង្ហាញពីឆន្ទៈក្នុងការធ្វើការជាមួយរដ្ឋបាលអាមេរិកថ្មីដែលដឹកនាំដោយលោក ដូណាល់ ត្រាំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហាប្រឈមរួមគ្នាផងដែរ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ