បន្ទាយមានជ័យ៖កងរាជអាវុធហត្ថចុះបង្ក្រាបជនជាតិឥណ្ឌូនេស៊ី២ក្រុមមានលាយឡំដោយចិនជាច្រើននាក់ប្រើហឹង្សាវ៉ៃតបគ្នាមានអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីពេទ្យ ចាប់បានជិតជាង៣០នាក់ដែលចុះប្រតិបត្តិការនៅយប់រំលងទៀបភ្លឺចូលថ្ងៃទី២៧ ខែថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នៅចំណុចកូឌិនស្ទូចត្រីស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

មូលហេតុដែលជនជាតិឥណ្ឌូនេស៊ីបើកឆាកប្រយុទ្ធគ្នាវ៉ៃតប់និងមានប្រើដំបូងដុំថ្មវ៉ៃគ្នាទៅវិញទៅមកមិនដឹងពីមូលហេតុអ្វីនៅឡើយទេ កម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថបានចុះឃាត់ខ្លួនបានជាង៣០នាក់ត្រូវបានបញ្ជូនទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសាកសួរហើយអនុវត្តនីតិវិធីបន្ត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ