រដ្ឋាភិបាលបារាំងនឹងរឹបអូសយកទ្រព្យសម្បត្តិរបស់រុស្ស៊ីក្នុងតម្លៃ ២១១ លានដុល្លារនៅឆ្នាំនេះ ដើម្បីជាជំនួយយោធាសម្រាប់អ៊ុយក្រែន
បារាំង៖ រដ្ឋមន្ត្រីក្រសួងកងកម្លាំងប្រដាប់អាវុធលោក Sebastien Lecornu បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតមួយថា ប្រទេសបារាំងនឹងប្រើប្រាស់ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដើម្បីផ្តល់មូលនិធិបន្ថែម ១៩៥ លានអឺរ៉ូ (២១១ លានដុល្លារ) ជាជំនួយយោធាសម្រាប់អ៊ុយក្រែន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ០៨មីនា ឆ្នាំ២០២៥។
លោក Lecornu បានបន្តថា ប្រទេសបារាំងក៏មានគម្រោងប្រគល់រថពាស របស់ខ្លួនផងដែរ ដូចជា AMX-10RC និងមធ្យោបាយដឹកជញ្ជូនទាហាន។លោក Lecornu បាននិយាយថា "អរគុណចំពោះទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក យើងនឹងប្រើប្រាស់វាជាមូលនិធិថ្មីដែលមានតម្លៃ ១៩៥ លានអឺរ៉ូ" ក្នុងនោះក៏មានគ្រាប់កាំភ្លើងធំ ១៥៥ មីលីម៉ែត្រ និងគ្រាប់បែក សម្រាប់យន្តហោះចម្បាំង Mirage ២០០០ គ្រាប់ដែលបារាំងបានផ្តល់ឱ្យអ៊ុយក្រែនផងដែរ។
សូមបញ្ជាក់ថា ក្រុមមហាអំណាចទាំង៧ បានព្រមព្រៀងគ្នាកាលពីឆ្នាំមុនដើម្បីផ្តល់ឱ្យអ៊ុយក្រែននូវទឹកប្រាក់ចំនួន ៥០ ពាន់លានដុល្លារតាមរយៈប្រាក់កម្ចីទ្វេភាគីជាបន្តបន្ទាប់ ដែលទីក្រុង Kyiv អាចទូទាត់បានដោយប្រើប្រាក់ ៣០០ ពាន់លានដុល្លារពីទ្រព្យសម្បត្តិរដ្ឋរបស់រុស្ស៊ី ដែលត្រូវបានបង្កក៕