យ៉ាងហោចណាស់ អ្នកឡើងភ្នំ ១១នាក់ស្លាប់ និង ៣នាក់ត្រូវជួយសង្គ្រោះបន្ទាប់ពីកើតមានបន្ទុះភ្នំភ្លើងនៅភាគខាងលិចឥណ្ឌូណេស៊ី
ឥណ្ឌូនេស៊ី៖ មន្រ្តីបាននិយាយនៅថ្ងៃចន្ទនេះថា យ៉ាងហោចណាស់អ្នកឡើងភ្នំ ១១នាក់បានស្លាប់ និង ៣នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះដោយក្រុមរុករក ដែលធ្វើការពេញមួយយប់ ដើម្បីស្វែងរកមនុស្សបាត់ខ្លួន បន្ទាប់ពីបន្ទុះភ្នំភ្លើងនៅភាគខាងលិចប្រទេសឥណ្ឌូណេស៊ី។
ភ្នំភ្លើង Marapi នៅលើកោះស៊ូម៉ាត្រា មានកម្ពស់ ២,៨៩១ម៉ែត្រ បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ដោយបានបញ្ចេញផេះទៅលើអាកាសកម្ពស់ ៣,០០០ម៉ែត្រ និងធ្លាក់កម្ទេចកំទីថ្មភ្នំភ្លើងទៅលើភូមិក្បែរនោះ។ មន្ត្រីមកពីទីភ្នាក់ងារក្នុងស្រុក និងថ្នាក់ជាតិ បានកែប្រែចំនួនអ្នកឡើងភ្នំកាលពីចុងសប្តាហ៍នេះ ដល់ ៧៥នាក់ ប៉ុន្តែក្រុមរុករកបានរកឃើញសាកសពមនុស្សតែ ១១នាក់ប៉ុណ្ណោះ នៅក្បែរភ្នំភ្លើងនាព្រឹកថ្ងៃចន្ទនេះ។
ប្រធានទីភ្នាក់ងាររុករក និងជួយសង្គ្រោះ Padang លោក Abdul Malik បាននិយាយថា មានមនុស្ស ២៦នាក់ដែលមិនបានជម្លៀសចេញពីកន្លែងផ្ទុះភ្នំភ្លើង។ យើងបានរកឃើញមនុស្ស ១៤នាក់ក្នុងចំណោមពួកគេ ហើយ៣នាក់នៅមានជីវិត និង ១១នាក់បានស្លាប់។ លោកបន្តថា មនុស្ស ១២នាក់នៅតែបាត់ខ្លួន ហើយ៤៩នាក់បានចុះពីលើភ្នំ និងអ្នកខ្លះបញ្ជូនទៅកាន់មន្ទីរពេទ្យ៕
អត្ថបទទាក់ទង
-
គ្រូពេទ្យនៅប្រទេស ឥណ្ឌូនេស៊ី ២៥នាក់