ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៧ ខែមករានេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។


ក្រសួងធនធានទឹកបានបញ្ជាក់ថា ទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ត បក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ បន្តមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ។ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់សាធារណជន បង្កើនការប្រុងប្រយ័ត្ន ចំពោះស្ថានភាពចុះត្រជាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ