ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី២២-២៩ ខែកក្កដា កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅខ្លាំង ដូច្នេះប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាដើម។

យោងតាម សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានបញ្ជាក់ថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីអូសបន្លាយ និងមានឥទ្ធិពលមធ្យមមកលើកម្ពុជា។

ក្រសួងបន្ដថា ស្ថានភាពបែបនេះធ្វើឲ្យ ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖

- សីតុណ្ហភាពអប្បបរមា មានពី ២៦-២៧°C

- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅច្រើន ជាមួយគ្នានោះក៏មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្លាំង។

២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C

- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ។

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរ ។

៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖

- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C

- សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C ។

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅមធ្យម ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ