នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ នឹងចូលរួមសង្កេតការណ៍ ក្នុងការបោះឆ្នោតតំណាងស្ដ្រ នីតិកាលទី៧ នៅកម្ពុជា
1 ឆ្នាំ មុន
ភ្នំពេញ៖ លោក នូណូ ហ្គូមេស ណាប៊ីអេម (Nuno Gomes Nabiam) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ នឹងអញ្ជើញចូលរួមសង្កេតការណ៍ដោយផ្ទាល់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ។
ជាមួយគ្នានោះដែរលោកនាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ ក៏នឹងធ្វើការផ្លាស់ប្ដូរបទពិសោធន៍ ស្ដីពីការបោះឆ្នោតផងដែរ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកនាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅកម្ពុជា ពថ្ងៃទី២១-២៤ ខែកក្កដា ឆ្នាំ២០២៣ ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងប្រព្រឹត្តិទៅនាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន ១៨ ចូលរួមប្រកួតប្រជែង ៕EB