ហ្វាំងឡង់ ៖ ក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា ការធ្វើដំណើរមិនសំខាន់ របស់ពលរដ្ឋរុស្ស៊ីទៅកាន់ និងឆ្លងកាត់ប្រទេសហ្វាំងឡង់ទៅកាន់ប្រទេសក្នុងតំបន់ Schengen ផ្សេង​ទៀត នឹងបន្តត្រូវបានដាក់កម្រិត ហើយការរឹតបន្តឹង នឹងត្រូវបានរឹតបន្តឹង សម្រាប់អ្នកធ្វើ​ដំណើរ​អាជីវកម្ម ម្ចាស់អចលនទ្រព្យ និងនិស្សិត។

 

អ្នកធ្វើដំណើរអាជីវកម្មនឹងត្រូវបានអនុញ្ញាតឱ្យចូលប្រទេសហ្វាំងឡង់តែប៉ុណ្ណោះ ដែលមានន័យថា ការធ្វើដំណើរទៅកាន់ប្រទេស ផ្សេងទៀតនឹងត្រូវបានហាមឃាត់ ។ ពួកគេនឹងត្រូវបានទាមទារឱ្យមាន “ហេតុផលសំខាន់ ដើម្បីមកហ្វាំងឡង់ដោយផ្ទាល់”។ម្ចាស់អចលនទ្រព្យក៏នឹងត្រូវតម្រូវឱ្យផ្តល់មូល ដ្ឋាន សម្រាប់វត្តមានផ្ទាល់ខ្លួនរបស់ពួកគេ នៅក្នុងប្រទេសផងដែរ។នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រសួង ការបរទេសរុស្ស៊ី បានប្រកាសពីការបណ្តេញអ្នកការទូតហ្វាំងឡង់ ៩នាក់ និងការបិទស្ថានកុងស៊ុល ហ្វាំងឡង់ នៅទីក្រុងសាំងពេទឺប៊ឺគ មានប្រសិទ្ធភាពនៅថ្ងៃទី០១ខែតុលា ឆ្នាំ២០២៣។

 

ជាការឆ្លើយតប ប្រធានាធិបតីហ្វាំងឡង់ លោក Sauli Niinisto បានឲ្យដឹងថា ប្រទេសរបស់លោក កំពុងរៀបចំវិធានការប្រឆាំង ដោយកត់សម្គាល់ នៅលើបណ្ដាញ Twitter ឲ្យដឹងថា សមភាគី នៃស្ថានកុងស៊ុលហ្វាំងឡង់ នៅទីក្រុងសាំងពេទឺប៊ឺគ គឺជាស្ថានកុងស៊ុលរបស់រុស្ស៊ីនៅទីក្រុងតួគូ ភាគខាងលិចប្រទេសហ្វាំងឡង់ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ