យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន២នាក់ស្លាប់ នៅទីក្រុង Nablus ក្នុងការវាយឆ្មក់ចុងក្រោយរបស់អ៊ីស្រាអែល
អ៊ីស្រាអែល៖ក្រុមមន្ត្រីបាននិយាយថា យុវជនប៉ាឡេស្ទីនពីរនាក់ត្រូវបានសម្លាប់ បន្ទាប់ពីកងកម្លាំ ងអ៊ីស្រា អែលបានវាយឆ្មក់ចូលទីក្រុង Nablus ភាគខាងលិចដែលកាន់កាប់។នេះបើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន Al Jazeera ចេញផ្សាយនៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៣។
ការវាយឆ្មក់ធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ដោយអ្នកស្រុកបានរៀបរាប់ "ការលុកលុយ" ហើយបានបណ្តាលឱ្យមានការស្លាប់របស់ បុរស២នាក់គឺលោក Hamza Maqbool និងលោក Khairi Shaheen ហើយសារព័ត៌មាន Al Jazeera បានរាយការណ៍ថា មនុស្សបីនាក់ផ្សេងទៀតបានរងរបួសផងដែរ។
កងកម្លាំងអ៊ីស្រាអែលបានវាយឆ្មក់ក្នុងទីក្រុងនេះ ដើម្បីស្វែងរកបុរសពីរនាក់ ដែលម្នាក់បញ្ជាក់ថាមានទំនាក់ទំនងជាមួយកងពលតូច al-Aqsa Martyrs Brigade បុរសទាំងនោះត្រូវបានគេតាមដានទៅផ្ទះមួយនៅ Nablus ចាស់។ គាត់បាននិយាយថា បន្ទាប់មកកងកម្លាំងអ៊ីស្រាអែលបានប្រើឧបករណ៍បំពងសំឡេងដើម្បីសុំឱ្យបុរសទាំងនោះចុះចាញ់ វាជាការប្រឈម " មុខដាក់គ្នារវាងបុរសពីរនាក់នៅក្នុងផ្ទះ និងកងទ័ពអ៊ីស្រាអែល ហើយបុរសពីរនាក់នៅក្នុងផ្ទះត្រូវបានបាញ់សម្លាប់" ។
សូមបញ្ជាក់ថា សម្រាប់ឧប្បត្តិហេតុបានកើតឡើងតិចជាងពីរថ្ងៃបន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានវាយឆ្មក់នៅក្នុងជំរុំជនភៀសខ្លួន Jenin បានសម្លាប់ជនជាតិប៉ាឡេស្ទីន១២នាក់និងរបួស ១៤០នាក់ផ្សេងទៀតក្នុងនោះ៣០នាក់មានរបួសយ៉ាងធ្ងន់ធ្ងរ៕