ថៃ៖ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានចាប់ផ្ដើមរៀបចំរើឥវ៉ាន់ចេញពីវិមានរដ្ឋាភិបាលហើយ ហើយលោកក៏កំពុងរង់ចាំប្រគល់ការងារកំពូលៗទៅឲ្យនាយករដ្ឋមន្ត្រីថ្មីផងដែរ ។
ប្រភពពត៌មានច្បាស់ការណ៍បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកឧត្តមសេនីយ ប្រាយុទ្ធ បានរើអីវ៉ាន់ផ្ទាល់ខ្លួនរបស់លោកត្រឡប់ទៅផ្ទះបណ្ដើរៗហើយ ហើយមានតែរបស់របរចាំបាច់សម្រាប់ការបំពេញការងារប៉ុណ្ណោះដែលត្រូវបានទុកនៅក្នុងការិយាល័យរបស់លោក ។ក្រុមការងាររបស់លោក ប្រាយុទ្ធ បានដាក់សៀវភៅ ក៏ដូចជាឯកសារផ្សេងៗចូលទៅក្នុងកេសក្រដាសចំនួន ៤ ទៅ ៥ កេស ដើម្បីដឹកជញ្ជូនបណ្ដើរៗត្រឡប់ទៅផ្ទះរបស់លោក” ។
ទោះយ៉ាងណា លោក ប្រាយុទ្ធ នឹងនៅតែជានាយករដ្ឋមន្ត្រីចាំផ្ទះរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង ក្រោយពេលដែលមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ លោក ភីថា លីមចារើនរ៉ាត់ ទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់ឡើយដើម្បីក្លាយជានាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតជុំទី១ នៅក្នុងសម័យប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែលោក ភីថា នៅរង់ចាំការបោះឆ្នោតជុំបន្ទាប់នាថ្ងៃទី១៨ ខែកក្កដានេះ ។
គួរបញ្ជាក់ថា ក្រៅពីលោក ប្រាយុទ្ធ ក៏មានលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល Anutin Charnvirakul និងលោកឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan សុទ្ធតែរើអីវ៉ាន់ផ្ទាល់ខ្លួនចេញពីការិយាល័យនៅក្នុងវិមានរដ្ឋាភិបាល ៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង