តុលាការធម្មនុញ្ញ ថៃ ប្រកាសបញ្ឈរជើងមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ ពីតួនាទីជាសមាជិកសភាតំណាងរាស្ត្រ
ថៃ៖តុលាការធម្មនុញ្ញនៅថ្ងៃពុធនេះបានបញ្ឈរជើងមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ និងបេក្ខជននាយករដ្ឋមន្ត្រីលោក Pita Limjaroenrat ពីតួនាទីជាសមាជិកសភាតំណាងរាស្រ្ត ។នេះបើតាម ការចេញផ្សាយរបស់សារព័ត៌មានAljazeera នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។
តុលាការបានធ្វើសេចក្តីប្រកាសនេះ បន្ទាប់ពីទទួលយកការពិចារណាលើបណ្តឹងមួយដែលពាក់ព័ន្ធនឹងការកាន់កាប់ភាគហ៊ុនរបស់លោក Pita នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV Plc បើទោះបីជាក្រុមហ៊ុនមួយនេះលែងបើកដំណើរការក៏ដោយ។
រដ្ឋធម្មនុញ្ញថៃបានហាមប្រាមសមាជិកសភាមិនឲ្យកាន់ភាគហ៊ុនក្នុងស្ថាប័នសារព័ត៌មានឡើយ ខណៈលោក Pita បានអះអាងដែរថា ភាគហ៊ុនចំនួន ៤២,០០០ របស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV Plc គឺជាទ្រព្យសម្បត្តិរបស់ឪពុកលោកដែលបានគ្រប់គ្រងជាប្រតិបត្តិករ ជាពិសេសប័ណ្ណកម្មសិទ្ធិត្រូវបានផ្ទេរទៅឲ្យសាច់ញាតិរបស់លោកតាំងពីពេលនោះមកម្ល៉េះ ទោះជាយ៉ាងណា ការបញ្ឈរជើងនេះមិនបានរារាំងការតែងតាំងលោក Pita ជានាយករដ្ឋមន្ត្រីនោះទេ ស្របពេលដែលរដ្ឋសភា និងព្រឹទ្ធសភាថៃក៏កំពុងអង្គុយរួមគ្នាដើម្បីពិភាក្សាបោះឆ្នោតឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីផងដែរ ៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង