ប៉ាគីស្ថាន៖តុលាការកំពូលក្រុងអ៊ីស្លាម៉ាបាដក្នុងប្រទេសប៉ាគីស្ថានដោយមានចៅក្រមពីររូបដែលរួមមានប្រធានចៅក្រម លោកAamer Farooq និលោកង Tariqបានផ្អាកការកាត់ទោសអតីតនាយករដ្ឋមន្ត្រីលោក Imran Khan លើបទចោទប្រកាន់អំពើពុករលួយ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី២៩ខែសីហា ឆ្នាំ២០២៣។

ការដោះលែងនេះផងដែរធ្វើឡើង បន្ទាប់ពីតុលាការបានសម្រេចផ្តន្ទាទោសរូបលោក ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ក្រោយសេចក្តីសម្រេចនេះបានធ្វើឡើងនោះខាងមេធាវីដាក់ពាក្យបណ្តឹងតវ៉ា ប្រឆាំងការសម្រេចចាប់ខ្លួន និងដាក់ពន្ធនាគា ទៅកាន់តុលាការជាន់ខ្ពស់។

គួរបញ្ជាក់ថា ពាក់ព័ន្ធបទចោទប្រកាន់ទៅកាន់លោក Khan ជុំវិញអំពើពុករលួយ គណៈកម្មការបោះឆ្នោតនៃប្រទេសប៉ាគីស្ថានបានរកឃើញថា លោក Khan លក់វត្ថុអនុស្សាវរីយ៍ដែលជាកម្មសិទ្ធិរបស់រដ្ឋដោយខុសច្បាប់ ដែលគិតជាទឹកប្រាក់សរុបខ្ទង់៦៣៥,០០០ដុល្លារ អំលុងពេលលោកនៅកាន់តំណែង ជានាយករដ្ឋមន្រ្តីកាលពីចន្លោះឆ្នាំ២០១៨-ឆ្នាំ២០២២៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ