អាមេរិក៖ អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោកស្រី កាម៉ាឡា ហារីស បានចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតលើកដំបូង កាលពីថ្ងៃចន្ទទី២២កក្កដា  ដោយបេក្ខជនស្តី្ររូបនេះបានលើកឡើងថា «យើងនឹងឈ្នះនៅក្នុងខែវិច្ឆិកា»។ ទន្ទឹមគ្នានេះ លោកស្រីឆ្លៀតព្រលយពាក្យឌឺដងទៅកាន់លោក ត្រាំ ថា៖«អ្នកឈ្នានីសដែលធ្វើបាបស្ត្រី។ អ្នកបោកប្រាស់ដែលបំពានច្បាប់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន! ដូច្នេះ ស្តាប់ខ្ញុំនៅពេលខ្ញុំនិយាយ ខ្ញុំស្គាល់ប្រភេទមនុស្សដូច ដូណាល់ ត្រាំ ច្បាស់ណាស់»។

សូមបញ្ជាក់ថា លោកស្រី កាម៉ាឡា ហារីស គឺជាស្ត្រីជនជាតិស្បែកខ្មៅ ឬអ្នកមានដើមកំណើតអាស៊ីខាងត្បូង ដំបូងគេ ដែលឡើងឋានៈជាអនុប្រធានាធិបតីអាមេរិក ហើយប្រសិនបើលោកស្រី ក្លាយជាបេក្ខនារីដែលនឹងត្រូវតែងតាំងខាងគណបក្សប្រជាធិបតេយ្យ រួចឈានទៅដល់ការផ្តួលលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតខែវិច្ឆិកាមែននោះ ហារីស នឹងក្លាយជាស្ត្រីទីមួយដែលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក។

ក្នុនោះផងដែរ លោកស្រីក៏កំពុងទទួលបានសន្ទុះនៃការគាំទ្រភ្លូកទឹកភ្លូកដីពីសមាជិកបក្សប្រជាធិបតេយ្យ ហើយមិនត្រឹមប៉ុណ្ណឹង តារាល្បីៗរបស់អាមេរិក និងស្រ្តីស្បែកខ្មៅរាប់ម៉ឺននាក់ ក៏ចេញមកគាំទ្រផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ