គ.ជ.ប នឹងផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅល្ងាចថ្ងៃទី២៣ ដល់ថ្ងៃទី២៤ កក្កដា
1 ឆ្នាំ មុន
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ម៉ោង ១២៖០០យប់ និង បន្តផ្សាយចាប់ពីម៉ោង ៨៖០០ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ តាមប្រព័ន្ធផ្សព្វផ្សាយចំនួន៧។
សូមបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយ ទាំងនោះ មានដូចជា៖ ទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក), វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz), ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP, គេហទំព័រ គជប ៖ electresult.nec.gov.kh, កម្មវិធីទូរសព្ទដៃ (App) ៖ NEC KH និង CamNEC News, Facebook ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee, YouTube៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee៕