បញ្ចប់គោលដៅសម្រួល និងចាប់ផាកចរាចរណ៍ចំនួន ៧គោលដៅថែមទៀត នៅភ្នំពេញ ដើម្បីកាត់បន្ថយបាតុភាពជាមួយពលរដ្ឋ
ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននិរាករណ៍ដៅសម្រួលចរាចរណ៍ និងគោលដៅរឹតបន្ដឹង ការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ចំនួន ៧គោលដៅ ក្នុងរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយបាតុភាពជាមួយប្រជាពលរដ្ឋ ឱ្យមកនៅត្រឹមគម្រិតទាប។
យោតាមលិខិតរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផែនការងារនគរបាលចរាចរណ៍ ចេញផ្សាយនាពេលថ្មីៗនេះ បានឱ្យដឹងថា ដើម្បីកាត់បន្ថយចំនួនគោលដៅដែលមានស្រាប់ចំនួន ៤៨គោលដៅ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានឯកភាព និងកាត់បន្ថយបាតុភាពជាមួយប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ឱ្យមកនៅត្រឹមកម្រិតទាប។
ដូចនេះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្នើសុំគោលការណ៍និរាករណ៍គោលដៅចំនួន ៧គោលដៅ ក្នុងនោះមាន គោលដៅសម្រួលចរាចរណ៍ចំនួន១ គោលដៅ និងគោលដៅរឹតបន្ដឹងអនុវត្តច្បាប់ចំនួន ៦គោលដៅ មានដូចជា៖ គោលដៅផ្លូវព្រៃស, គោលដៅ ផ្លូវលេខ២១៧ កែផ្លូវទំនប់ ៧មករា, គោលដៅផ្លូវជាតិលេខ៣ កែផ្លូវព្រៃស, គោលដៅមហាវិថីវែងស្រេង, គោលដៅមហាវិថីឈ្នះ-ឈ្នះ, គោលដៅផ្លូវបុរីអង្គរ កែងផ្លូវ ១០០៣, គោលដៅ មហាវិថីសព័ន្ធរុស្ស៊ី កែងផ្លូវ ២០០៤៕