នគរបាលបានកំណត់អត្តសញ្ញាណជនសង្ស័យឈ្មោះ Robert Card វ័យ៤០ឆ្នាំក្នុងការបាញ់សម្លាប់មនុស្សរង្គាលក្នុងទីក្រុង Lewiston នៃរដ្ឋ Maine សហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក ៖ មនុស្សយ៉ាងតិច២២នាក់ស្លា.ប់ក្នុងការបា.ញ់ប្រហារច្រើនកន្លែងនៅរដ្ឋមេន ភាគឦ សានសហរដ្ឋអាមេរិក ដោយខ្មាន់កាំភ្លើ.ងនៅតែរត់គេចខ្លួន។ នេះបើតាមបណ្ដាសារព័ត៌មានអាមេរិកនិងអាជ្ញាធរមូលដ្ឋាន។នេះបើតាមទូរទស្សន៍CNN ដែលរាយការណ៍ពីមនុស្សស្លាប់យ៉ាងតិច២២នាក់និងរវាងពី៥០ទៅ៦០នាក់ទៀតរងរបួស។
នគរបាលបានកំណត់អត្តសញ្ញាណជនសង្ស័យឈ្មោះ Robert Card វ័យ៤០ ឆ្នាំ ជាបុគ្គល ដែលត្រូវតាមដាន នៅក្នុងការបាញ់សម្លាប់មនុស្សរង្គាលក្នុងទីក្រុង Lewiston នៃរដ្ឋ Maine សហរដ្ឋអាមេរិក ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់២២នាក់ និងរាប់សិបនាក់របួស។
តាមFACEBOOKប៉ូលិសរដ្ឋមេនគូសបញ្ជាក់ថាមានខ្មាន់កាំភ្លើ.ងម្នាក់នៅក្រុងLEVISTON រដ្ឋមេន។ ជនសង្ស័យនៅតែរត់គេចខ្លួន។ ប៉ូលិសបានចេញផ្សាយបណ្ដារូបថតបង្ហាញបុរសស្បែកសម្នាក់ កាន់កាំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិមួយដើម។ ការបា.ញ់ប្រហារកើតមាននៅកន្លែង៣ផ្សេងគ្នា កន្លែងមួយជាបន្ទប់លេងBOWLING មួយកន្លែងទៀតនៅភោជនីយដ្ឋាន ហើយកន្លែងបា.ញ់បោះទី៣នៅក្នុងផ្សារទំនើបWALMART ។ នេះបើតាមទូរទស្សន៍CNN ដែលរាយការណ៍ពីមនុស្សស្លា.ប់យ៉ាងតិច២២នាក់និងរវាងពី៥០ទៅ៦០នាក់ទៀតរងរបួស។
អាជ្ញាធរមូលដ្ឋានដែលស្នើដល់ប្រជាជនឲ្យស្ថិតនៅក្នុងផ្ទះក៏ចេញផ្សាយដែរ រូបថតនៃរថយន្តពណ៌សមួយគ្រឿង ដោយស្នើប្រជាជនរាយការណ៍មកបើបានស្គាល់រថយន្តនោះ។ បណ្ដាសាលារៀនរដ្ឋត្រូវបិទទ្វារកាលពីថ្ងៃទី២៦ តុលា។ លោកJARED GOLDEN សមាជិកសភារដ្ឋមេន ក្នុងសេចក្ដីប្រកាសមួយលើកឡើងថា ខុំញមានការរន្ធ.ត់ខ្លាំងណាស់ចំពោះព្រឹត្តិការណ៍នៅក្រុងLEVISTON នាយប់ថ្ងៃទី២៥តុលានោះ។
សហរដ្ឋអាមេរិកជួបប្រទះជាញឹកញាប់បំផុតការបា.ញ់ប្រហារបង្ហូរឈា.ម ដោយសារការអនុញ្ញាតឲ្យពលរដ្ឋប្រើកាំភ្លើង។ ប្រទេសនេះមានកាំភ្លើងសម្រាប់បុគ្គលច្រើនជាងចំនួនប្រជាជនផង។ ជនពេញវ័យ១ភាគ៣មានកាំភ្លើងម្នាក់យ៉ាងតិចមួយដើម ហើយមនុស្សពេញជិត១ភាគ២រស់នៅក្នុងគ្រួសារមានកាំភ្លើង។ ផលវិបាកនៃការរីកសាយអាវុធនេះ នាំឲ្យអត្រានៃការស្លា.ប់ដោយគ្រាប់កាំភ្លើងមានខ្ពស់បំផុតនៅអាមេរិក។ ក្រៅពីអ្នកធ្វើអត្តឃា.តមនុស្សជាង១៥.០០០នាក់ស្លា.ប់ ក្នុងអំពើហិ.ង្សាដោយកាំភ្លើ.ងចាប់តាំងពីដើមឆ្នាំនេះមកក្នុងប្រទេស។ នេះបើតាមសមាគមGUN VIOLENCE ARCHIVE ៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង