ហ្វីលីពីន៖មនុស្សចំនួន ៥ នាក់ស្លាប់ និង៣៨នាក់រងរបួស រួមទាំងកុមារផងដែរនោះ បានកើតមានឡើងក្នុង ហេតុការណ៍ផ្ទុះឃ្លាំងកាំជ្រួចនៅភាគខាងត្បូងប្រទេសហ្វីលីពីន។នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA កាលពីថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៤។

កម្មករឃ្លាំងចំនួន ៤ នាក់ និងកូនប្រុសអាយុ ៤ ឆ្នាំរបស់កម្មករម្នាក់ត្រូវបានស្លាប់ក្នុងហេតុការណ៍នេះ ខណៈមានមនុស្ស ៣៨ នាក់ផ្សេងទៀតបានរងរបួសក្នុងនោះមាន៨នាក់ត្រូវរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅទីក្រុង Zamboanga ដោយបង្កើតជារណ្ដៅដ៏ធំនិងខ្ទាតកម្ទេចកម្ទីចូលទៅក្នុងសំណង់អគារប្រហែល ១៥ ផ្សេងទៀត បណ្ដាលឲ្យមានការខូចខាតផ្នែកខ្លះក្នុងអំឡុងពេលកើតហេតុ។ អណ្ដាតភ្លើងពីការផ្ទុះនេះក៏បានឆេះរាលដាលជាង៣០០០ម៉ែត្រការ៉េ និងប្រើពេលជាង២ម៉ោងទើបអាចពន្លត់ភ្លើងបាន ផងដែរ។

អាជ្ញាធរហ្វីលីពីនកំពុងស៊ើបអង្កេតរកមូលហេតុនៃការផ្ទុះ ហើយសង្ស័យថា កាំជ្រួចដែលទុកក្នុងឃ្លាំងនោះអាចជាមូលហេតុនៃការឆាបឆេះនេះ ។យោងតាមនាយកដ្ឋានការងារហ្វីលីពីន បានប្រកាសថា ខ្លួននឹងស៊ើបអង្កេតការបំពានដែលអាចកើតមាននៃសុវត្ថិភាពការងារ និងស្តង់ដារសុខភាពនៅក្នុងឃ្លាំងផ្ទុកសារធាតុ pyrotechnics នេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ