ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម។ គ្មានអ្នកណាម្នាក់ដែលជោគជ័យ ហើយគ្មានការតស៊ូ និងខំប្រឹងប្រែងនោះទេ ហើយក៏គ្មានបុគ្គលណាម្នាក់ជោគជ័យអង្គុយកើតទុក្ខ និងអង្គុយផឹកស្រានោះឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្រាប់ស្ថាប័នរដ្ឋ គឺមិនមានមនុស្សតែម្នាក់ ឬ២នាក់ ដើម្បីដឹកនាំនោះទេ ប៉ុន្តែ ត្រូវការមនុស្សមានសមត្ថភាពរាប់រយ រាប់ពាន់នាក់។ ដូច្នេះ សូមក្មួយៗការប្រឡប់ជាប់សញ្ញាបត្រ និងសញ្ញាឃើញគឺបើកទ្វារឱ្យយើងចូល ប៉ុន្តែ អ្វីដែលសំខាន់គឺចំណេះដឹង និងសមត្ថភាពនៅក្នុងខ្លួន។

ការថ្លែងបែបនេះ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ពិតណាស់ខ្ញុំឃើញនៅ Facebook បងប្អូនខ្លះហាក់ដូចមានទុដ្ឋិនិយម ថាខំប្រឹងរៀនធ្វើអី ទាល់តែមានខ្សែបានអាចរីកទៅកើត អត់ទេ ជីវិតប្រជាពលរដ្ឋយើងរាប់លាននាក់ គ្មានអ្នកណាទាល់តែមានខ្សែរាប់លានខ្សែទម្លាក់ឱ្យទេ ហើយជឿសូម្បីតែកូនបង្កើតអីក៏ដោយបើគ្មានសមត្ថភាព ហើយសូម្បីតែថៅកែក្រុមហ៊ុនក៏ដោយបើសិនជាឱ្យកូនហ្នឹងទៅបំផ្លាញក្រុមហ៊ុនគាត់មិនឱ្យទេ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ