តូក្យូ៖ មនុស្សម្នាក់ស្លាប់ និងមនុស្ស៧នាក់ទៀតកំពុងបាត់ខ្លួនកាលពីថ្ងៃអាទិត្យ ទី២១ ខែមេសា បន្ទាប់ពីហេតុការណ៍ឧទ្ធម្ភាគចក្រយោធាជប៉ុន ២គ្រឿង បានបុកគ្នា មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤។

អ្នកនាំពាក្យកងកម្លាំងស្វ័យការពារជប៉ុន (SDF) បានបញ្ជាក់ ថា មនុស្សម្នាក់ត្រូវបានជួយសង្គ្រោះ ប៉ុន្តែក្រោយមកត្រូវបានបញ្ជាក់ថា បានស្លាប់។


រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Minoru Kihara បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះ បានប្រទះឃើញអ្វីដែលគេជឿថា ជាផ្នែកនៃយន្តហោះយោធានៅក្នុងសមុទ្រ ហើយយើងជឿថា ឧទ្ធម្ភាគចក្រទាំង២ ពិតជាបានធ្លាក់។លោកបន្ត ថា «នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នោះទេ ប៉ុន្តែជាដំបូង យើងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួយសង្គ្រោះជីវិតមនុស្ស»។ ប៉ុន្ដែ លោក Kihara ក៏បាននិយាយផងដែរថា «ក្រសួងការពារជាតិជប៉ុន បានរកឃើញប្រអប់ខ្មៅដែលនៅក្បែរនោះ ដូច្នេះឧទ្ធម្ភាគចក្រនោះគឺ បានបុកគ្នា»។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ