ឥណ្ឌូនេស៊ី៖  មនុស្សប្រហែល៣ម៉ឺននាក់ត្រូវបានជម្លៀសចេញពីមូលដ្ឋានភ្នំភ្លើងនៅលើកោះ Sulawesi របស់ប្រទេសឥណ្ឌូនេស៊ី។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានRT នៅថ្ងៃទី ១៨ខែមេសា ឆ្នាំ២០២៤។

អាជ្ញាធរបាននិយាយថា ពួកគេកំពុងប្រញាប់ប្រញាល់ជម្លៀសអ្នកស្រុកចំនួន ១១០០០ នាក់ពីតំបន់ ក្បែរនោះ ដែលរាប់បញ្ចូលទាំងកោះដាច់ស្រយាលនៃ Tagulandang ដែលមានប្រជាជនប្រហែល ២០០០០ នាក់។


លោកស្រី Heruningtyas Desi Purnamasari មន្ត្រីនៅមជ្ឈមណ្ឌលគ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្រ (PVMBG) របស់ឥណ្ឌូណេស៊ី បាននិយាយថា អាជ្ញាធរបានបង្កើនកម្រិតប្រកាសអាសន្ន ដល់ចំណុចខ្ពស់លំដាប់ទីពីរ ដោយសារតែភ្នំភ្លើងមិនថមថយសកម្មភាពទាល់តែសោះ។

លោកស្រីលើកឡើងថា ភ្នំភ្លើងផ្ទុះដោយសារ ការរញ្ជួយដីនាពេលថ្មីៗនៅលើកោះ Ruang ដោយវាបានបាញ់ផេះឡើងលើមេឃដល់ទៅ១.៨គីឡូម៉ែត្រឯណោះ ហើយអាជ្ញាធរ បានបិទសកម្មភាពទាំងស្រុងនៅរង្វង់ចម្ងាយ៤គីឡូម៉ែត្រពីភ្នំភ្លើង ព្រោះថា វាអាចផ្ទុះខ្លាំងជាងនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ