ម៉ាឡេស៊ី៖ អតីតនាយករដ្ឋមន្រ្តី លោកណាជីប រ៉ាហ្សាក់ ដែលជាប់ទោសពីបទប្រព្រឹត្តិអំពើពុករលួយ កំពុងស្នើសុំការលើកលែងទោស ឬសម្រាលទោសពី ក្រុមប្រឹក្សាលើកលែងទោសរបស់ប្រទេសម៉ាឡេស៊ី ដែលមានន័យថា គ្មានការជាប់ទោសទំាងអស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNNនៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២៤។

អតីតនាយករដ្ឋមន្រ្តី លោកណាជីប រ៉ាហ្សាក់កំពុងតែពិចារណាដាក់ញ្ញត្តិស្នើសុំឱ្យមានការលើកលែងទោសពេញលេញមួយ នេះបើផ្អែកតាមការលើកឡើងពីសំណាក់មេធាវីរបស់លោកប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការរៀបចំគម្រោងសុំលើកលែងទោសពេញលេញនេះបានកើតមានឡើងមិនដល់ពេលមួយសប្តាហ៍ទេ ដែលក្រុមប្រឹក្សាលើកលែងទោសបានបន្ថយស្ថានទម្ងន់ពី១២ឆ្នាំ មកនៅត្រឹម៦ឆ្នំានោះ ប៉ុន្តែខាងមេធាវីរបស់លោករ៉ាហ្សាក់ចង់សុំឱ្យលើកលែងទោសទំាងស្រុងតែម្តង។


គួរបញ្ជាក់ដែរថា លោកណាជីប រ៉ាហ្សាក់ ត្រូវតុលាការជាតិម៉ាឡេស៊ីកាត់ឱ្យជាប់ទោសដាក់ពន្ធនាគាររយៈពេល១២ឆ្នំា បន្ទាប់ពីរកឃើញថា គាត់មានការជាប់ពាក់ព័ន្ធពីបទស៊ុមគ្រលំប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធលើគម្រោងទឹកប្រាក់ដ៏អាសោចិ៍មានឈ្មោះថា គម្រោងអភិវឌ្ឍន៍ម៉ាឡេស៊ី១ ឬហៅកាត់ថា(1MDB)៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ