រកឃើញករណីជំងឺផ្តាសាយបក្សីលើក្មេងស្រីអាយុ១៦ឆ្នាំ ចំនួន០១ករណីទៀត នៅឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង
3 ខែ មុន
ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នកជំងឺផ្តាសាយបក្សី កើតលើ ក្មេងស្រីអាយុ១៦ឆ្នាំ ចំនួន ០១ករណីទៀត និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈនិងវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិចំការលាវ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ក្មេងស្រីនេះ មានគ្រុនក្តៅ ក្អក ឈឺបំពង់ក ហត់ ពិបាកដកដង្ហើម។
បច្ចុប្បន្នស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរ និងកំពុងទទួលបានការ ថែទាំយ៉ាងយកចិត្តទុកដាក់ពីសំ ណាក់ក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា ប្រហែល៤ថ្ងៃមុនចាប់ផ្តើមឈឺ នៅផ្ទះអ្នកជិតខាង និងនៅផ្ទះអ្នកជំងឺមានមាន់ទាងាប់ចំនួន៩ក្បាល ហើយបានយកមកធ្វើម្ហូបបរិភោគ ក្មេងស្រី បានប៉ះពាល់និងកាន់មាន់ងាប់៕
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាល ហាមលក់ឱសថ