កូរ៉េខាងជើង៖ មន្ត្រីរដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង បាននិយាយថា ប្រទេសកូរ៉េខាងជើង បានបញ្ជូនបាឡុងចំនួន៦០០ ដែលដឹកសំរាមចូលទៅក្នុងប្រទេសកូរ៉េខាងត្បូងពេញមួយយប់ នៅក្នុងការផ្លាស់ប្ដូរចុងក្រោយបំផុតរបស់រដ្ឋធានីព្យុងយ៉ាង ដើម្បីវាយលុកប្រទេសជិតខាង ដែលជាគូប្រជែងរបស់ខ្លួន។
នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានឱ្យដឹងថា បាឡុងដែលដឹកសំរាមដូចជាកន្ទុយបារី ក្រណាត់ កាកសំណល់ក្រដាស និងផ្លាស្ទិក ត្រូវបានគេរកឃើញពាសពេញរដ្ឋធានី ចាប់ពីម៉ោង៨យប់រហូតដល់ម៉ោង១០ព្រឹក ដោយបន្ថែមថា យោធាកំពុងត្រួតពិនិត្យចំណុចចាប់ផ្តើម និងធ្វើការឈ្លបយកការណ៍តាមអាកាស ដើម្បីតាមដាន និងប្រមូលបាឡុងដែលមានថង់សំរាមធំៗ។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ដោយដកស្រង់សម្តីការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងថា គណៈកម្មាធិការអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូង នឹងជួបប្រជុំគ្នានៅរសៀលថ្ងៃអាទិត្យ ដើម្បីពិភាក្សាថា តើត្រូវបន្តការដំឡើងសំឡេងនៅកូរ៉េខាងជើងជាការឆ្លើយតបទៅនឹងការបញ្ជូនបាឡុងសំរាមនេះ ឬយ៉ាងណា? កូរ៉េខាងត្បូង បានបញ្ឈប់ការឃោសនាបំផ្លើសឆ្លងព្រំដែនក្នុងឆ្នាំ២០១៨ បន្ទាប់ពីកិច្ចប្រជុំកំពូលដ៏កម្រជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន៕