ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ បានស្នើឱ្យមានការសិក្សាឱ្យបានច្បាស់ជាមួយអ្នកច្បាប់ ចំពោះសំណើបង្កើតច្បាប់ស្ដីពីប្រវត្តិសាស្ត្រយោធា ។ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីមានសំណើរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ធ្វើឡើងក្នុងឱ កាសអញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍ខួបទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត(២០មិថុនា១៩៧៧- ២០មិថុនា ២០២៣ )នាព្រឹកថ្ងៃទី ២០ ខែមិថុនានៅក្រសួងការពារជាតិ ។

ក្នុងនោះសម្តេចបានចោតសួរថា តើសំណើរនេះ”យើងអាចធ្វើទៅរួចឬទេ? “។ទន្ទឹមនឹងនេះ “ឆ្លើយតបសំណូមពរទាំងប្រាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ជាទូទៅ ជាគោលការណ៍ខ្ញុំយល់ស្របប៉ុន្តែចំណុចទី៣ទាក់ទិននឹងការស្នើបង្កើតច្បាប់ស្ដីពីប្រវត្តិសាស្ត្រយោធា កម្រិតការចេញអនុក្រឹត្យសម្រាប់កំណត់តំបន់ប្រវត្តិសាស្ត្រយោធាគឺយើងអាចធ្វើទៅបានការសុំអនុសាសន៍ធ្វើសួនប្រវត្តិកាលនៃវិមានឈ្នះឈ្នះនៅតាមបណ្តាខេត្តយើងអាចធ្វើបានយើងអាចរៀបចំជាសួនកម្សាន្តសម្រាប់ប្រជាពលរដ្ឋហើយវាមិនថ្លៃហួសដែលយើងអាចធ្វើបាន ។ 


ឯការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធានៅយោធភូមិភាគ១ យោធភូមិភាគ ២ ក៏ជាការរៀបចំដែលយើងអាចធ្វើទៅបានតែយើងអាចសិក្សាឱ្យបានទូលំទូលាយជាងនេះទៀតព្រោះនៅប្រទេសរបស់យើងស្ថានភាពយោធាមិនត្រឹមវាយជាមួយខ្មែរក្រហមនោះទេប្រវត្តិរបស់យោធារបស់យើងគឺមានចាប់ផ្ដើមតាំងពីរដ្ឋប្រហារយោធាថ្ងៃទី ១៨ មីនា ១៩៧៥ ។យើងគួរពង្រីកការសិក្សានេះឱ្យគ្រប ដណ្ដប់ ទៅលើទិដ្ឋភាពទាំងមូលបានឬទេ ?។


សម្ដេចតេជោ ហ៊ុន សែន បន្តថា គួរទុកលទ្ធភាពឱ្យគណៈកម្មការធ្វើការសិក្សាបន្តទៀត ព្រោះយើងចង់និយាយពីដើមដល់ចប់អំពីស្ថានភាពយោធានៅក្នុងប្រទេសរបស់យើងនាពេលកន្លងទៅនេះដើម្បីងាយស្រួលយើងឯកភាពគ្នា។កន្លងមកយើងបានជ្រើសរើសយកថ្ងៃទី៩ វិច្ឆិកាឆ្នាំ ១៩៥៣ ជាថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទគឺយកថ្ងៃឯករាជ្យចេញពីអាណានិគមនិយមបារាំងធ្វើជាថ្ងៃកំណើត កងយោធពលខេមរភូមិន្ទ។ក៏ប៉ុន្តែប្រវត្តិនៃការបង្កើតកងទ័ពនៃភាគីនីមួយៗគឺខុសៗគ្នា ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ