សម្តេចតេជោ ហ៊ុន សែន ស្នើអ្នកលេងបណ្តាញ TikTok ប្រើប្រាស់ឈ្មោះសម្តេច លុបចោលទាំងអស់ បើមិនដូច្នេះនឹងប្រើវិធានការតាមច្បាប់
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យអ្នកយកឈ្មោះ សម្តេច ទៅបង្កើតគណនេយ្យលេង TikTok លុបចេញចាប់ពីថ្ងៃនេះត ទៅដើម្បីកុំឲ្យយល់ច្រឡំ និងដើម្បីកុំឲ្យមានអ្នកគ្រប់គ្រងតាមដានសម្តេចទៀត។
យោងតាមសារសម្លេងរបស់ សម្តេចតេជោ ហ៊ុន សែន តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ សម្តេច បានបញ្ជាក់យ៉ាងថា «ខ្ញុំសូមបញ្ជាក់ថាលើនេះជាគឺជាគណនេយ្យដែលតិកតុកដែលយកឈ្មោះខ្ញុំទៅប្រើ។ ខ្ញុំស្នើសុំឲ្យមានការបញ្ឈប់លុបចោលទាំងស្រុងនូវគណនេយ្យដែលយកឈ្មោះទៅប្រើនេះ»។
សម្តេច បានលើកឡើងថា ការយកឈ្មោះសម្តេចទៅប្រើនឹងបង្កើតឲ្យមានការភ័ណ្ឌច្រឡំមួយយ៉ាងធំដូច្នេះ សូមឲ្យជំនួយការរបស់ខ្ញុំធ្វើការជាបន្ទាន់ជាមួយក្រុមហ៊ុន តិកតុក ក៏ដូចជាបងប្អូនដែលទទួលបានសារសម្លេងនេះហើយត្រូវលុបចោលជាបន្ទាន់នូវគណនេយ្យយតិកតុកនោះ។ សម្តេច ក៏បានព្រមានថា បើសិនអ្នកណាមិនលុបគណនេយ្យតិកតុក ដែលមានឈ្មោះសម្តេចនោះទេ នឹងតាប់វិធានការតាមផ្លូវច្បាប់ដោយមិនអាចលើកលែងបានទេ ព្រោះវាអាចនឹងមានការយល់ខុសនៅពេលបង្ហោះសារ ឬបង្ហោះរូបភាពចេញទៅតាមរយៈគណនេយ្យដែលប្រើឈ្មោះសម្តេច។
សម្តេច គូសបញ្ជាក់ថា «ដូច្នេះឥលូវនេះខ្ញុំចេញមកប្រើប្រាស់របស់ខ្ញុំផ្ទាល់គឺខ្ញុំនឹងបង្ហោះខ្លួនឯង ឬជំនួយការរបស់ខ្ញុំចូលបង្ហោះ ប៉ុន្តែភាគីច្រើនខ្ញុំបង្ហោះខ្លួនឯងតាមរយៈសារខ្លីៗ ឬរូបភាពខ្លីៗ ទៅតាមចិត្តចង់របស់ខ្ញុំ ព្រោះគ្មានអ្នកណាមកត្រួតត្រា និងតាមដានលើរឿងរ៉ាវរបស់ខ្ញុំដូចកាលពីពេលមុនទេទៀតទេ»។
ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានលើកឡើងថា អ្នកដែលយកឈ្មោះសម្តេចបង្កើត គណនេយ្យតិកតុកនោះ នឹងមិនមែនមានបំណងអាក្រក់ណាមួយនោះទេ ផ្ទុយទៅវិញស្រឡាញ់សម្តេចទើបយកឈ្មោះសម្តេចទៅប្រើ៕EB