គំនិត និងការអប់រំ ៖ កាន់តែកៀកការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុ​បនៅ​សិ​ស្សា​នុសិស្សជាច្រើនកំពុងមានការព្រួយបារម្ភ  និងមិនដឹងថា គួរត្រៀមខ្លួនបែ​​បណា​សម្រាប់កា​រប្រឡ​ង ដែ​​ល​ជិតចូលមកដល់នោះទេ ។ ឆ្លងការតាមការលើកឡើងរបស់ សិស្សដែលទទួលបា​ននិទេ្ទ​សល្អនិ​ង​មា​​នបទពិសោន៍បានណែនាំនូវចំណុចគន្លឹះមួយចំនួនដើម្បីឱ្យការប្រឡងទៅបានរលូន និងទទួល​បានជោ​គជ័យ។

គន្លឹះទាំងនោះមានដូចជា៖

១-កុំមើលមេរៀនមុនថ្ងៃប្រឡង សិស្សានុសិស្សគួរមើលមេរៀន ដែលមាននៅក្នុង​សៀវភៅពុ​ម្ពរបស់​​ក្រសួងអប់រំព្រោះ​ថាមេរៀ​នដែលចេញប្រលង គឺមិនផុតពីសៀវភៅពុម្ពនេះឡើយ ដោយកុំពឹងផ្អែ​កលើ​សៀវភៅកំណែ ហើយអ្វីដែ​លមិនអា​ចចោលបាន នោះគឺសៀវភៅមេរៀនសង្ខេប ដែលយើងបា​នរៀន​នឹងកត់ត្រាទុក។

២-ត្រូវ​ចេះ​សរសេរ​យកពិន្ទុ សិស្សានុសិស្សត្រូវ ពិនិត្យមើលទៅលើប្រភេទនៃលំហាត់ ឬសំនួរ សំនួរខ្លះ ត្រូវឆ្លើយជាសំនួរបិទ ចំណែកសំនួរខ្លះត្រូវសរសេររៀបរាប់បែបកថាខណ្ឌ ហើយសំនួរខ្លះទៀត ត្រូវសរ​សេ​ររៀបរាប់ជាលក្ខណៈ ចំណុចៗខ្លី ងាយយល់ និងងាយពិនិត្យ។

៣-ប្រការដែលសំខាន់បំផុតនោះ គឺសុខភាព សិស្សានុសិស្សត្រូវ ថែទាំសុខភាពឱ្យ​បានល្អ រឹងមាំ ដោយ​​កុំមើលមេរៀនដល់យប់ជ្រៅពេកដែលធ្វើឱ្យអស់កម្លាំង និងអត់ងងុយដេកត្រូវរៀបចំឯកសារ ឱ្យ​រៀបរយ ជាពិសេសត្រូវដឹងអំពីកាលវិភាគនៃការប្រឡង។

៥-ពេលកំពុងប្រឡង សិស្សានុសិស្សត្រូវ ធ្វើលំហាត់ណាដែលចេះមុន ដោយ​​មិនបាច់​​តាម​លំ​ដាប់​ឡើយ​ក្នុងនោះត្រូវ ពិនិត្យឱ្យ​ច្បាស់មុននឹងបញ្ចប់សន្លឹកកិច្ចការ ហើយ​ដាក់ក្រដាស់វិញ្ញា​សារជូនអ​នុរក្ស។

៦ ការគ្រប់គ្រងពេលវេលា សិស្សានុសិស្ស ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាំបាច់គួរតែមាន ​ នាឡិកាដៃពាក់នៅពេលប្រលង ដើម្បីដឹងអំពីពេលវេលានៃការចែកវិញ្ញាសារ ពេលឆ្លើយ​សំ​នួរឬធ្វើ​លំហាត់នីមួយ ប្រសិនបើគ្រប់គ្រងម៉ោងមិនបានល្អនោះទេ ពេលនោះអារម្មណ៍ ប្រាកដជា ពិបា​កគ្រប់គ្រងការសរសេរនិង ធ្វើលំហាត់លែងកើតជាក់ជាមិនខាន៕

 

 

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ