រុស្សី៖ ការបំផ្ទុះគ្រាប់បែកដ៏ខ្លាំងមួយក្នុងហាងកាហ្វេមួយកន្លែងក្នុងប្រទេ​សរុស្សីបានបណ្តាល​​ឱ្យមនុស្ស​ជាង៣០នាក់បានរងរបួស។ ការផ្ទុះគ្រាប់បែកត្រូវបានរុស្សីដាក់ការសង្ស័យអាចពាក់ព័ន្ធទៅនឹង​ការ​​ឃោសនាអំពីបញ្ហាសង្រ្គាមរុស្សី-អ៊ុយក្រែន។

 

មនុស្ស ២៤ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយមនុស្ស ៦ នាក់ផ្សេងទៀតកំពុងស្ថិតក្នុងដំណា​ក់​កាលធ្ងន់ធ្ងរ។ក្រសួងមហាផ្ទៃរុស្ស៊ីបានឲ្យដឹងថា មូលហេតុនៃការផ្ទុះដែលបានសម្លាប់អ្នកឃោសនា និងជាអ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាមរុស្ស៊ី Vladlen Tatarsky ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេត។

 

ការបំផ្ទុះគ្រាប់បែកដ៏ធំមួយបានផ្ទុះឡើងនៅជាន់ទី ១ នៃអគារធំមួយក្នុងទីក្រុង St. Petersburg ដែ​លលោក Tatarsky ត្រូវបានគេរាយការណ៍ថារៀបចំព្រឹត្តិការណ៍មួ​យសម្រាប់អ្នកតាមដា​នព័ត៌មាន​អំពី​សង្គ្រាមរុស្សី-អ៊ុយក្រែន។គ្រឿ​ងផ្ទុះត្រូវបានលាក់នៅក្នុងពានរង្វាន់ដែលលោក Tatarsky ត្រូវបានផ្តល់​ឱ្យ​នៅក្នុងព្រឹត្តិការណ៍នេះ។

 សារព័ត៌មានរុស្ស៊ី Fontanka បានរាយការណ៍ថាការផ្ទុះបានកើតឡើង ៥ នាទីបន្ទាប់ពីអ្នកសម្រប​សម្រួលស្រីម្នាក់បានប្រគល់ពានរង្វាន់ Tatarsky ទៅឲ្យអ្នកចូលរួម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ