អភិបាលខេត្ដកំពង់ស្ពឺ ស្នើដល់ពលរដ្ឋដែលមានបំណងប្រើប្រាស់ផ្លូវជាតិលេខ៤ លើគីឡូម៉ែត្រចំនួន២ ត្រូវរកផ្លូវវៀងបណ្ដោះអាសន្នសិន
1 ឆ្នាំ មុន
ខេត្តកំពង់ស្ពឺ៖លោក វ៉ី សំណាង អភិបាលខេត្ដកំពង់ស្ពឺបានធ្វើការជូនដំណឹងជូនដល់ប្រជាពលរដ្ឋ តាមរយៈហ្វេសបុកផ្លូវរបស់លោកនាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៣ ដោយស្នើដល់ពលរដ្ឋដែលមានបំណងប្រើប្រាស់ផ្លូវជាតិលេខ៤ សូមរកផ្លូវវៀងបណ្ដោះអាសន្នសិន ឬ( អាចប្រើប្រាស់ផ្លូវល្បឿនលឿន ) ។
លោកបានលើកឡើងថា មូលហេតុដោយជំនន់ទឹកភ្លៀងបានបណ្ដាលឱ្យលិចផ្លូវជាតិលេខ 4 ត្រង់ចន្លោះគីឡូម៉ែត្រលេខ 107 108 ( កម្ពស់30cm )។ដោយឡែក ចំណុចទី2 គឺនៅគីឡូម៉ែត្រលេខ 99-100 ហើយភ្លៀងនៅតែបន្តធ្លាក់៕