ផ្អាកចរាចរណ៍ជាបណ្តោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ43 ដោយសារជំនន់ទឹកភ្លៀង
1 ឆ្នាំ មុន
កំពង់ស្ពឺ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន បានផ្អាកចរាចរណ៍ជាបណ្តោះអាសន្នលើ កំណាត់ផ្លូវជាតិលេខ43 (គ.ម 08+200-គ.ម 08+650) និងផ្លូវខេត្តលេខ132ក្នុងខេត្តកំពង់ស្ពឺ ចំពោះគ្រប់យានយន្តគ្រប់ប្រភេទ ដោយសាររងខូចខាតដោយជំនន់ទឹកភ្លៀង។
តាមរយៈសេចក្ដីជូនដំណឹងរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន អំពាវនាវដល់ប្រជាពលរដ្ឋមេត្តាចូលរួមសហការ យោគយល់អធ្យាស្រ័យ និងបង្កើនការប្រុងប្រយ័ត្ន ដើម្បីសុខសុវត្តិភាពយើងទាំងអស់គ្នា៕