អតីតប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំព្រមានថានឹងអាចកើតមានបាតុកម្ម បើលោកត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ
អាមេរិក៖អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានថាបាតុកម្មអាចនឹងកើតមានឡើងនៅទូទាំងប្រទេស នឹងមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តប្រសិនបើលោកត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ឬការឃុំខ្លួនក្នុងផ្ទះ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានBBCនៅថ្ងៃទី ២ខែឧសភា ឆ្នាំ២០២២។
ប្រធានាធិបតីអាម៉េរិករូបនេះបានទទួលស្គាល់នូវលទ្ធភាពដែលថាលោកអាចត្រូវបានតុលាការអាម៉េរិកកាត់ទោសឱ្យជាប់ពន្ធនាគារ ឬការឃុំខ្លួនក្នុងផ្ទះក្នុងការសម្រេចចិត្តជាលើកចុងក្រោយរបស់តុលាការដែលនឹងធ្វើឡើងនាថ្ងៃទី ១១ ខែ កក្កដា ខាងមុខនេះ។
ក្នុងនោះផងដែរ លោកត្រាំបានឱ្យដឹងថា ការសម្រេចចិត្តរបស់តុលាការទាំងប៉ុន្មានគឺមិនអាចយកបានជាផ្លូវការឡើយ លោកបានចាត់ទុកការសម្រេចចិត្តរបស់តុលាការអាម៉េរិកគឺជាហេតុផលនយោបាយដែលមិនចង់ឲ្យលោកជាប់ឆ្នោត នឹងដកឯកសិទ្ធលោកក្នុងការឈរឈ្មោះជាប្រធានាធិបតីអាម៉េរិកក្នុងអាណត្តិថ្មីនេះ។
សូមបញ្ជាក់ថា គណៈវិនិច្ឆ័យនៅទីក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍បានកាត់ទោសលោក Trump លើបទចោទប្រកាន់ទាំង ៣៤ ពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មនៅចុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦ ដើម្បីបិទបាំងរឿងអាស្រូវផ្លូវភេទពាក់ព័ន្ធនឹងតារាភាពយន្តលោកស្រី Stormy Daniels នេះគឺជាការកាត់ទោសឧក្រិដ្ឋកម្មលើកដំបូងរបស់អតីតប្រធានាធិបតីក្នុងប្រវត្តិសាស្ត្រអាម៉េរិក ហើយការកាត់ទោសចុងក្រោយត្រូវបានកំណត់នៅថ្ងៃទី ១១ ខែកក្កដា៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង