ថៃ៖ នាយករដ្ឋមន្ត្រីផុតអាណត្តិថៃ លោក ប្រាយុទ្ធ ចាន់អូចាប្រកាសចូលនិវត្តន៍ពីឆាកនយោបាយ បន្ទាប់ពីឡើងកាន់អំណាចអស់រយៈពេល៩ឆ្នាំ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។
សេចក្តីប្រកាសរបស់អតីតមេទ័ពវ័យ ៦៩ ឆ្នាំរូបនេះធ្វើឡើង នៅពេលដែលសភាថ្មីនឹងកោះប្រជុំនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ដើម្បីបោះឆ្នោតជ្រើសរើសបេក្ខភាពរូបណានឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ថៃ ប៉ុន្តែទោះជាយ៉ាងណា លោកនឹងនៅតែជានាយករដ្ឋមន្ត្រីចាំផ្ទះរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង ។
គួរបញ្ជាក់ថា ការប្រកាសចូលនិវត្តន៍ពីឆាកនយោបាយរបស់លោក ប្រាយុទ្ធ ក៏កើតឡើង បន្ទាប់ពីគណបក្សថៃរួបរួមជាតិ (UTN) របស់លោកចាញ់ការបោះឆ្នោតកាលពីថ្ងៃទី១៤ ខែឧសភា ដែលនៅក្នុងនោះគណបក្សនេះទទួលបានសំឡេងត្រឹមតែ ៣៦ អាសនៈប៉ុណ្ណោះក្នុងចំណោម ៥០០ អាសនៈសភា ៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង