គំនិត និងការអប់រំ៖ មនុស្សម្នាក់ៗតែងតែមានក្តីស្រមៃរៀងៗខ្លួន តែពួកគេមិនទាន់មានគោលដៅច្បាស់លាស់ ដើម្បីឱ្យក្តីស្រមៃមួយនោះអាចសម្រេចទៅបាននោះទេ ! ដើម្បីឱ្យក្តីស្រមៃនោះបានសម្រេច អ្នកត្រូវតែចេះរៀបចំដាក់ផែនការ និងគោលដៅឱ្យបានច្បាស់លាស់ ហើយគោលដៅនោះទៀតសោតត្រូវបានគេបែងចែកចេញជា២ប្រភេទ គឺគោលដៅរយៈពេលវែង និងគោលដៅរយៈពេលខ្លី៖

 

សម្រាបគោលដៅរយៈពេលវែង ៖ 

សំនួរដំបូងសម្រាប់អ្នកនោះគឺ តើអ្នកចង់សម្រេចបានអ្វីខ្លះក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ? ទាំងនេះគឺជាគោលដៅធំដែលត្រូវការពេលវេលាដើម្បីសម្រេចបាន។ វាអាចជាការទិញផ្ទះ ឬផ្លាស់ប្តូរអាជីព ព្រមទាំងការរៀបចំគ្រួសារជាដើម គោលដៅរយៈពេលវែងរបស់អ្នកគឺជាមូលដ្ឋានសម្រាប់កំណត់គោលដៅរយៈពេលខ្លីផ្សេងទៀត។វាដូចជាគ្រឹះមួយនៅក្នុងរចនាសម្ព័ន្ធទាំងមូលនៃគោលដៅរបស់អ្នក អាចនិយាយឱ្យសាមញ្ញ គោលដៅធំត្រូវការពេលច្រើនដើម្បីសម្រេចវា។ 

ជាធម្មតា គោលដៅរយៈពេលវែងត្រូវបានសម្រេចក្នុងរយៈពេល២ ទៅ៣ ឆ្នាំឡើងទៅ ឬក៏អាច្រើនជាងនេះ ឧទាហរណ៍៖ ទិញផ្ទះក្នុងរយៈពេល ៥ ឆ្នាំ ឬបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យកម្រិតបរិញ្ញា និងថ្នាក់អនុបណ្ឌិត ក្នុងរយៈពេល ៧ ឆ្នាំ ជួនកាលដៅនោះ អាចប្រើរយៈពេលវែង ឬ ខ្លីជាងនោះក៏ថា បាន។

សម្រាប់ដៅរយៈពេលខ្លីវិញ គឺជាអ្វីដែលអ្នកមានគម្រោងដើម្បីសម្រេចបានក្នុងរយៈពេលតិចជាងមួយឆ្នាំ។ គោលដៅរយៈពេលខ្លីភាគច្រើននឹងត្រូវបានកំណត់ពី៣ ទៅ៦ខែ។ជាទូទៅគោលដៅរយៈពេលខ្លីនឹងមានភាពងាយស្រួលក្នុងការសម្រេចបាន ឧទាហរណ៍ខ្ញុំត្រូវចាប់ផ្តើមសន្សំប្រាក់ប៉ុន្មានក្នុងរយៈពេល១ខែ អ្នកក៏អាចប្រើគោលដៅរយៈពេលខ្លីដើម្បីផ្លាស់ទីអ្នកនៅលើផ្លូវឆ្ពោះទៅរកការសម្រេចបាននូវរយៈពេលវែងរបស់អ្នក

អត្ថប្រយោជន៍នៃគោលដៅរយៈពេលខ្លីនៅពេលអ្នកជ្រើសរើសគោលដៅនិងកំណត់ពេលវេលាខ្លួនឯងអ្នកបង្កើនឪកាសនៃការសម្រេចគោលដៅនោះដោយកត្តាដ៏ធំមួយ។ គ្រាន់តែកំណត់គោលដៅច្បាស់លាស់សម្រាប់ខ្លួនអ្នកអាចជួយលើកទឹកចិត្តអ្នកក្នុងការ ខិតខំប្រឹងប្រែងក្នុងការសម្រេច ឱ្យបាននៅគោ លដៅ ឬក្តីស្រមៃរបស់អ្នកជាក់ជាមិនខាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ