អ៊ីស្រាអែល៖ បុរសជនជាតិអ៊ីស្រាអែលម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយកូនស្រីពីរនាក់របស់គាត់បានរងរបួសនៅក្នុងការបាញ់ប្រហារនៅ West Bank កងកម្លាំងការពារអ៊ីស្រាអែល (IDF) និងសេវាសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNNនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។

ការបាញ់ប្រហារបានកើតឡើងនៅភាគខាងត្បូង West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល កងកម្លាំងIDF បាននិយាយថា អ្នកទាំងបីនាក់បានរងរបួស បន្ទាប់ពីមានការបាញ់ប្រហារពីយានជំនិះមួយនៅចំនុចប្រសព្វ តំបន់Tekoa ភាគខាងត្បូងនៃទីក្រុង Bethlehem ។ អាជ្ញាធរអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនសង្ស័យបីនាក់ រួមទាំងខ្មាន់កាំភ្លើងដែលគេអះអាងត្រូវបានចាប់ខ្លួន។

សេវាសង្គ្រោះ Magen David Adom (MDA) បាននិយាយថា បុរសដែលរងរបួសក្នុងវ័យពាក់កណ្តាលអាយុ៣០ឆ្នាំបានដឹងខ្លួន ហើយក្មេងស្រីអាយុ៩ឆ្នាំនិង១៤ឆ្នាំបានរងរបួសស្រាលក្នុងឧបទ្ទវហេតុដោយអ្វីដែល MDA ហៅថាគ្រាប់ផ្លោង។ MDA បាននិយាយថា អ្នកទាំងបីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Shaare Zedek ក្នុងទីក្រុង Jerusalem។ បុគ្គលិកពេទ្យសង្គ្រោះបន្ទាន់ស្ម័គ្រចិត្តនៅកន្លែងកើតហេតុបានបញ្ជាក់ថាបុរសរងរបួសជាឪពុករបស់ក្មេងស្រីទាំង២៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ