ប៉ាគីស្ថាន ៖ រដ្ឋាភិបាលប៉ាគីស្ថាន បានបញ្ជាឲ្យអ្នកស្វែងរកសិទ្ធិជ្រកកោនអាហ្វហ្គានីស្ថាន ដែលគ្មានការអនុញ្ញាតទាំងអស់ (ប្រមាណជា១.៧លាននាក់) ត្រូវចាកចេញពីប្រទេស ត្រឹមខែវិច្ឆិកា។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។

បទបញ្ជានេះកើតឡើង ខណៈការវាយប្រហារកាន់តែខ្លាំង ដោយពួកសកម្មប្រយុទ្ធនៅតាមព្រំដែននៃប្រទេសទាំងពីរក្នុងឆ្នាំនេះ បានបណ្តាលឲ្យមានភាពតានតឹងកើនឡើងខ្ពស់។ប្រទេសប៉ាគីស្ថាន បានស្តីបន្ទោសការវាយប្រហារឆ្លងដែន ទៅលើក្រុមដែលមានមូលដ្ឋាននៅអាហ្វហ្គានីស្ថាន ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានបដិសេធដោយរដ្ឋាភិបាលតាលីបង់។

កាលពីសប្តាហ៍មុន ការបំផ្ទុះអំឡុងពេលប្រារព្ធពិធីសាសនានៅវិហារឥស្លាមមួយ ក្នុងទីក្រុង Mastung ជិតព្រំដែនអាហ្វហ្គានីស្ថាន បានសម្លាប់មនុស្សយ៉ាងតិច៥០នាក់។

សូមបញ្ជាក់ថា ជនជាតិអាហ្វហ្គានីស្ថានប្រហែល១.៣លាននាក់ ត្រូវបានចុះឈ្មោះជាជនភៀសខ្លួន ខណៈ ៨៨០ ០០០នាក់ផ្សេងទៀត បានទទួលឋានៈស្របច្បាប់ដើម្បីបន្តរស់នៅ ប៉ុន្តែលោក Bugti អះអាងថា មនុស្ស១.៧លាននាក់ផ្សេងទៀត គឺកំពុងស្ថិតនៅក្នុងប្រទេសដោយខុសច្បាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ