វៀតណាម៖ វៀតណាម និងអាមេរិកបានប្រកាសពីការបង្កើតភាពជាដៃគូយុ ទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោ យសម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានVNexpress នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។

ការសម្រេចចិត្តលើកកម្ពស់ទំនាក់ទំនងវៀតណាម-អាមេរិក ត្រូវបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរបស់គណៈកម្មាធិការមជ្ឈិមបក្ស បន្ទាប់ពីជំនួបរវាងអគ្គលេខាបក្ស Nguyen Phu Trong និងប្រធានាធិបតី Joe Biden ដែលបានមកដល់ទីក្រុងហាណូយនៅរសៀលថ្ងៃអាទិត្យសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី១០ និង១១ ខែកញ្ញា ឆ្នាំ២០២៣។

យោងតាមសេចក្តីប្រកាស អគ្គលេខាបក្ស Trong បានស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Biden មកកាន់វៀតណាម ខណៈដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី១០ នៃការបង្កើតទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយ ដោយចាត់ទុកថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យពិសេស។

អគ្គលេខាបក្សបញ្ជាថា ពេលវេលានេះពិតជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តរជាតិ ដើម្បីផលប្រយោជន៍ប្រជាជន និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក។

លោកបាននិយាយថា ចំពោះស្ថានការណ៍ស្មុគស្មាញ និងជម្លោះអន្តរជាតិ វៀតណាមចង់ឱ្យភាគីនានាធ្វើការសន្ទនា និងដោះស្រាយដោយសន្តិវិធី ដោយគោរពគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ