រុស្ស៊ី៖ ទស្សនាវដ្តីអាល្លឺម៉ង់ Der Spiegel រាយការណ៍ថា រុស្ស៊ីកំពុងតែពិភាក្សាជាមួយក្រុមហ៊ុនផលិតអាវុធចិនពីការទិញយន្តហោះដ្រូនចំនួន ១០០ គ្រឿងនាខែមេសាខាងមុខនេះ។ប៉ុន្មានថ្ងៃថ្មីៗនេះ អាមេរិក អាល្លឺម៉ង់ និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត បានព្រមានចិនកុំឲ្យលក់អាវុធទៅរុស្ស៊ីសម្រាប់សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ដោយសារអាចធ្វើឲ្យមានផលវិបាកកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ។

ទន្ទឹមនោះ រុស្ស៊ីដែលជាប់គាំងដោយទណ្ឌកម្មពីសំណាក់លោកខាងលិច ត្រូវគេជឿថា បានទិញសព្វាវុធពីប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើង រួមទាំងយន្តហោះដ្រូនផងដែរ ខណៈឯប្រទេសចិនវិញ នៅមិនទាន់មានសកម្មភាពទាក់ទងនឹងការលក់សព្វាវុធណាមួយនៅឡើយ ។


សូមបញ្ជាក់ថា ក្រុមហ៊ុនផលិតយន្តហោះដ្រូនចិន Xian Bingo Intelligent Aviation Technology កំពុងរៀបចំដើម្បីបង្កើតគំរូយន្តហោះដ្រូនធុន ZT-180 ចំនួន ១០០ គ្រឿង ដែលអាចផ្ទុកក្បាលគ្រាប់បានទម្ងន់ពី៣៥ ទៅ៥០គីឡូក្រាម ។ ក្រុមហ៊ុន Bingo ក៏មានគម្រោងបង្កើតកន្លែងផលិតយន្តហោះដ្រូននៅក្នុងប្រទេសរុស្ស៊ីដោយផ្ទាល់ផងដែរ ដែលអាចមានសមត្ថភាពផលិតយន្តហោះបានរហូតដល់ ១០០ គ្រឿងក្នុងមួយខែ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ