ភ្លើងឆេះព្រៃ នៅលើកោះម៉ាវអ៉ីនៃរដ្ឋហាវ៉ៃ បណ្តាលឱ្យមនុស្សស្លាប់ ៥៣នាក់ ខណៈអាជ្ញាធរអាចគ្រប់គ្រងបាន៨០ភាគរយ
អាមេរិក៖ ក្រុមមន្ត្រីអាមេរិក បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃ នៅលើកោះម៉ាវអ៉ី (Maui Island) នៃរដ្ឋហាវ៉ៃ បានកើនឡើងដល់ ៥៣នាក់ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ខណៈភ្លើងឆេះព្រៃ ដែលត្រូវបានជំរុញដោយខ្យល់បក់ បានឆេះរាលដាលខ្លាំងនិងបង្កការបំផ្លិចបំផ្លាញលើតំបន់មួយផ្នែកធំទីក្រុង ទីក្រុងរីសត Lahaina នៃកោះមួយនេះកំពុងស្ថិតនៅក្រោមការគ្រប់គ្រង ៨០ភាគរយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣។
កោះម៉ាវអ៉ីដែលជាផ្នែកមួយនៃរដ្ឋហាវ៉ៃ បានទាក់ទាញចំណាប់អារម្មណ៍ដ៏ភ្ញាក់ផ្អើល បន្ទាប់ពីភ្លើងឆេះព្រៃធំៗចំនួន៣ បានឆាបឆេះកាលពីយប់ថ្ងៃអង្គារសប្ដាហ៍នេះ ដោយបានកាត់ផ្ដាច់ផ្នែកខាងលិចនៃកោះនេះ និងទីក្រុងរីសត Lahaina ជាទីដែលហេដ្ឋារចនាសម្ព័ន្ធច្រើនជាង ២៧០ ត្រូវបានបំផ្លាញ ឬរងការខូចខាត។
គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅលើកោះម៉ាវអ៉ី បានកើនឡើងពី១៧នាក់ ដល់៥៣នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយអាជ្ញាធរលើ កោះនេះក៏បានរាយការណ៍ដែរថាភ្លើងឆេះព្រៃ Lahaina កំពុងស្ថិតនៅក្រោមការគ្រប់គ្រង ៨០ភាគរយ រីឯភ្លើងឆេះព្រៃ Pulehu ដែលស្ថិតនៅចម្ងាយ ៣០គីឡូម៉ែត្រពីទីក្រុង Lahaina ៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង