ហុងកុង៖  ទីក្រុងហុងកុងបាននិយាយថា ខ្លួនអាចនឹងបិទទីក្រុងទាំងមូលក្រោយព្យុះទីហ្វុង Saola កាន់តែ​ខិតជិតមកដល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា។

 

ការសម្រេចបិទទីក្រុងនេះក៏មានទាំងការបិទទីផ្សារភាគហ៊ុននៅហុងកុង ដែលមានតម្លៃប្រមាណជា ៥ទ្រីលានដុល្លារអាមេរិកផងដែរ។

 

គិតត្រឹមពេលនេះព្យុះទីហ្វុង Saola កំពុងស្ថិតនៅតំបន់ភាគខាងកើត និងខាងខាងត្បូងទីក្រុង ដោយស្ថិតនៅចម្ងាយប្រមាណជា ៤៥០គីឡូម៉ែត្រពីក្រុងសេដ្ឋកិច្ចមួយនេះ។ តាមការព្យាករណ៍ ព្យុះទី​ហ្វុង Saola នឹងមកល់ទីក្រុងហុងនៅព្រឹកថ្ងៃសុក្រស្អែកនេះ និងបន្តបង្កគ្រោះថ្នាក់រហូតដល់​ថ្ងៃសោរ៍ផង​ដែរ។ ប្រភពខាងលើបានបន្តថា ព្យុះទីហ្វុង Saola នឹងធ្វើដំណើរឆ្លងកាត់ទីក្រុងហុងកុងក្នុងល្បឿន ២១០ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈឥទ្ធិពលរបស់ព្យុះនឹងបង្កឲ្យមានខ្យល់បោកបក់ និង​ភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលអាចបង្កើតឲ្យមានជំនន់ទឹកភ្លៀងយ៉ាងឆាប់រហ័សផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ