ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ  បានធ្វើការណែនាំ ក៏ដូចជាអំពាវនាវដល់សាធារណជនទាំងអស់កុំយល់ច្រឡំ និងកុំធ្វើការចែករំលែកនូវរូបភាពក្លែងក្លាយ ដែលក្រុមជនទុច្ចរិតរស់នៅក្រៅប្រទេសបានធ្វើការកាត់ត និងផ្សព្វផ្សាយខុសពីរូបភាពដើម របស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

គួរបញ្ជាក់ថានៅព្រឹកថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២៣ ឯកឧត្តម  កិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះរូបមួយសន្លឹក ដែលបានបង្ហាញពីទីតាំងធ្វើការថ្មីដែលស្ថិតនៅទីស្តីការគណៈរដ្ឋមន្ត្រី ហើយខាងក្រោយតុធ្វើការរបស់ឯកឧត្តមកិត្តិទេសាភិបាល មានដាក់តាំងរូបភាព ព្រះករុណាព្រះបាទបរមរតនកោដសម្តេចនរោត្តម សីហនុ,សម្តេចព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដមសីហមុនី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ