ភ្នំពេញ ៖ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការប្ដេជ្ញាបន្ដខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លាថែមទៀត ក្នុងការដឹកនាំស្ថាប័នក្រសួងមហាផ្ទៃ បន្ទាប់ពីទទួលបាននូវគោរមងារ «អភិសន្ដិបណ្ឌិត»។

តាមរយៈសារថ្លែងអំណរគុណរបស់ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ជូនចំពោះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្នើសុំសេចក្តីសណ្តោសប្រោសព្រះរាជទាននូវគោរមងារ «អភិសន្តិបណ្ឌិត» ដល់ឯកឧត្តម អភិសន្ដិបណ្ឌិត។

ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា បានឲ្យដឹងទៀតថា កាយវិការប្រកបដោយសមានចិត្តដ៏ថ្លៃថ្លានេះ គឺជាកម្លាំងជំរុញទឹកចិត្តដ៏មានតម្លៃ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ ឯកឧត្តម ក្នុងការបន្តបេសកកម្មបម្រើដល់បុព្វហេតុជាតិមាតុភូមិ។

ឯកឧត្តម អភិសន្ដិបណ្ឌិត បានគូសបញ្ជាក់ថា «តបចំពោះសមានចិត្ត និងគោរមងារដ៏វិសេសវិសាលនេះ ខ្ញុំសូមប្តេជ្ញាបន្តខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លាថែមទៀត ក្នុងការដឹកនាំស្ថាប័នក្រសួងមហាផ្ទៃ ចូលរួមអនុវត្តឱ្យបានសកម្មផុលផុសនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យអាទិភាពនានា ដែលបានដាក់ចេញ សំដៅរួមចំណែកថែរក្សាសុខសន្តិភាព និងស្ថិរភាពជាតិ នាំមកនូវវិបុលភាព និងការអភិវឌ្ឍរីកចម្រើនសម្រាប់ព្រះរាជាណាចក្រកម្ពុជា»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ