ឥណ្ឌូណេស៊ី៖ មជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីអឺរ៉ុប-​ម៉េឌីទែរ៉ាណេ (EMSC) បានឱ្យដឹងថាគ្រោះ​រញ្ជួយដីដ៏ខ្លាំងមួយកម្រិត ៧.០រ៉ិចទ័របានវាយប្រហារ ក្នុងជម្រៅយ៉ាងជ្រៅនៅក្នុងសមុទ្រខាងជើ​ងនៃកោះបាលី និងកោះLombok នៃប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់​ងារសារព័ត៌មាន Reuters

 

មជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីអឺរ៉ុប-​ម៉េឌីទែរ៉ាណេ​គ្រោះរញ្ជួយដីខាងលើមានចំណុចកណ្ដា​លស្ថិតនៅ​ចម្ងាយ ២០៣គីឡូម៉ែត្រ ពីភាគខាងជើងនៃទីក្រុងMataram និងមាន ជម្រៅ៥១៦​គីឡូម៉ែត្រទៅក្រោមផ្ទៃផែនដី។

 ទីភ្នាក់ងារតាមគ្រោះរញ្ជួយដីឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក ដំបូងឡើយបានរាយការណ៍ដែរថា គ្រោះរញ្ជួយដីខាងលើមានកម្រិតរញ្ជួយ ៧.១ រ៉ិចទ័រ ដែលបណ្ដាលឱ្យមនុស្សម្នានាំគ្នារត់ចេញពីអគារ និងផ្ទះសម្បែង។ ប៉ុន្តែមិនមានការប្រកាសអាសន្ន ពីរលកយក្សស៊ូណាមិឡើយ។

 

គួរបញ្ជាក់ថា ភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬក៏ការខូចខាតដែ​លបង្កឡើ​ងដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់នេះនោះទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ