មហាត្មៈ គន្ធី (Mahatma Gandhi) កើតនៅថ្ងៃទី ២ ខែតុលា ឆ្នាំ ១៨៦៩ នាទីក្រុងPorbander នៃប្រទេសឥណ្ឌា។ កើតក្នុងគ្រួសារដែលជាអ្នកប្រតិបត្តិសាសនាហិណ្ឌូតឹងរ៉ឹង ហើយលោកមានឪពុកឈ្មោះ Karamchand Gandhi មានតួនាទីជាមន្ត្រីជាន់ខ្ពស់ម្នាក់ផងដែរ។ លោកមហាត្មៈ គន្ធី មានបងប្អូនសរុបចំនួន ៤នាក់ ហើយមហាត្មៈ គន្ធី គឺជាកូនពៅនៅក្នុងគ្រួសារ។


នៅអាយុ១៣ឆ្នាំ ក្រុមគ្រួសារក៏បានរៀបចំឲ្យមហាត្មៈ គន្ធីជាមួយនារីម្នាក់មានឈ្មោះថា Kasturba ដែលមានវ័យប្រហែលគ្នារៀបការទៅតាមប្រពៃណី។ ក្រោយមកប្តីប្រពន្ធវ័យក្មេងទាំងពីរក៏ បានបង្កើតកូនចំនួន៤នាក់។ លុះដល់ឆ្នាំ ១៨៨៨ លោកក៏បានលាក្រុមគ្រួសារ ដើម្បីបន្តការសិក្សាផ្នែកច្បាប់ក្នុងប្រទេសអង់គ្លេស។ នៅទីនោះ វប្បធម៌ទំនើបអង់គ្លេសមិនមានឥទ្ធិពលខ្លាំងក្លាឡើយក្នុងជីវិតរបស់លោកមហាត្មៈ គន្ធី ពោលគឺរស់នៅយូរៗទៅ ក៏មានអារម្មណ៍ ធុញទ្រាន់នូវវប្បធម៌ទាំងនោះ ហើយក៏បានងាកមកអនុវត្តយ៉ាងជាប់លាប់នូវទំនៀមទម្លាប់ប្រពៃណីតាមបែបសាសនារបស់ខ្លួនវិញ។ បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកច្បាប់ក្នុងទីក្រុងឡុងរួចមក នៅឆ្នាំ១៨៩១ មហាត្មៈ គន្ធីក៏បាន ត្រលប់មកកាន់ប្រទេសឥណ្ឌាវិញ។


បទពិសោធន៍ជូរចត់គ្រានោះ បានធ្វើឲ្យមានធ្វើការសញ្ជឹងគិតយ៉ាងខ្លាំង ចំពោះការជិះជាន់របស់ជនជាតិស្បែកសលើជនជាតិស្បែកខ្មៅ។ ម្យ៉ាងវិញទៀតរឿងរ៉ាវទាំងនោះ បានធ្វើឲ្យលោក ចិញ្ចឹមចិត្តចង់ផ្លាស់ប្ដូរស្ថានភាពអាក្រក់ចេញ។ ក្រោយមកទៀត លោក ក៏បានបង្កើតសហគមប្រឆាំងទៅនឹងការជិះជាន់ ដែលមានអ្នកចូលរួមមកពីបណ្ដាសាសនាផ្សេងៗ។ ប៉ុន្តែបើទោះបីជា មានការប្រឆាំងយ៉ាងណាក្តី មហាត្មៈ គន្ធីមិនបានប្រើប្រាស់ការប្រឆាំងបែបហិង្សាឡើយ។

ជាក់ស្ដែងមានច្បាប់មួយ ដែលតម្រូវឲ្យលុបចោលនូវការរៀបការតាមបែបប្រពៃណីសាសនាហិណ្ឌូ និង ឥស្លាម។


ចលនាប្រឆាំងទៅនឹងច្បាប់នោះបានធ្វើឡើងដោយមានការចូលរួមពីមនុស្សជាច្រើន ដោយពួកគេមិនបានធ្វើការតបតទៅកាន់អាជ្ញាធរនោះឡើយ បើទោះបីជាមានការវាយដំ រហូតទាល់តែច្បាប់នោះត្រូវបានលុបចោលវិញ។ ចលនាប្រឆាំងបែបអហិង្សា នេះបានជួយឲ្យមានការលុបចោលនូវច្បាប់មួយចំនួនដែលមានការជិះជាន់ខ្លាំងទៅលើពួកស្បែកខ្មៅ។តាមរយៈជ័យជម្នះនេះ មហាត្មៈ គន្ធីបានកត់សម្គាល់ឃើញថា ចលនាមហាជន ពិតជាមានឥទ្ធិពលខ្លាំងក្លា។

ត្រលប់មកកាន់ឥណ្ឌាវិញ និងចាប់ផ្ដើមប្រឆាំងនឹងអង់គ្លេសនៅឆ្នាំ១៩១៥ មហាត្មៈ គន្ធី បានត្រលប់ទៅកាន់ប្រទេសឥណ្ឌាវិញ ដែលកាលនោះលោក មានអាយុ៤៥ឆ្នាំ។ ទៅដល់ប្រទេសកំណើតវិញនោះ មហាត្មៈ គន្ធីក៏ចាប់ផ្ដើមមើលឃើញពីការលំបាករបស់ជនជាតិឥណ្ឌាដែលបានរស់នៅក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹង និង ជិះជាន់លើជនជាតិរបស់ខ្លួនដែលធ្វើឲ្យពួកគេមានជីវភាពក្រីក្រ។ ពេលនោះ លោកមានគំនិតចង់ឲ្យជនជាតិរបស់ខ្លួនទទួលបានសិទ្ធិជាម្ចាស់នៅលើទឹកដីយ៉ាងពិតប្រាកដពោលគឺ មិនត្រូវការការគ្រប់គ្រងពីបណ្ដាប្រទេសដទៃឡើយ។ 


ជាបន្តបន្ទាប់សកម្មភាពបំផុសគំនិតដើម្បីប្រឆាំងនឹងការគ្រប់គ្រងរបស់អង់គ្លេសក៏បានធ្វើឡើងដ៏សកម្មបំផុត។ប៉ុន្តែបើទោះបីជា មានការបង្ក្រាបយ៉ាងខ្លាំងក្លាយ៉ាងណាក្ដី ចលនាប្រឆាំងដែលដឹកនាំដោយ មហាត្មៈ គន្ធីមិនបានចុះញ៉មឡើយ ពោលគឺពីមួយថ្ងៃទៅមួយថ្ងៃមានមនុស្សចូលរួមកាន់តែច្រើនឡើងៗ។ ជាការកត់សម្គាល់មួយទៀតនៅពេលដែលលោក ត្រូវបានគេឃុំឃាំងក្នុងគុកនោះ មហាត្មៈ គន្ធីតែងធ្វើការប្រឆាំងនឹងពួកអង់គ្លេសដោយមិនទទួលទានបាយ ឬ ទឹកអ្វីឡើយ។

 


អង់គ្លេសប្រគល់ឯករាជ្យដល់ឥណ្ឌាវិញ សកម្មភាពតវ៉ាទាមទារឯករាជ្យកាន់តែរីកធំឡើងៗ ដែលធ្វើឲ្យអង់គ្លេសពិបាកគ្រប់គ្រង។ ក្នុងពេលនោះ គេសង្កេតឃើញថា ជម្លោះសាសនាក្នុងប្រទេសឥណ្ឌាក៏បានកើតឡើងយ៉ាងខ្លាំងផងដែរ រវាងក្រុមអ្នកកាន់សាសនាហិណ្ឌូ និងក្រុមអ្នកកាន់សាសនាឥស្លាម។

ដោយសារតែមិនអាចគ្រប់គ្រងស្ថានការណ៍ នៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ១៩៤៧ អង់គ្លេសក៏បានសម្រេចផ្ដល់ឯករាជ្យទៅឲ្យឥណ្ឌាវិញ។ហើយនៅពេលនោះក៏ជាពេលដែលឥណ្ឌាត្រូវបានបែកចែកទឹកដីមួយភាគទៅឲ្យក្រុមអ្នកកាន់សាសនាឥស្លាម ហើយក្លាយជាប្រទេសប៉ាគីស្ថាន រហូតដល់សព្វថ្ងៃនេះ។

ស្លាប់ដោយសារឃាតកបាញ់សម្លាប់ដោយ នៅថ្ងៃ ទី ៣០ ខែមករា ឆ្នាំ ១៩៤៨ លោកមហាត្មៈ គន្ធី ត្រូវបានគេលួចធ្វើឃាតខណៈលោកកំពុងដើរទៅកាន់កន្លែង សូត្រធម៌។ ឃាតកដែលបាញ់សម្លាប់គាត់នេះ គឺជាពួកកាន់សាសនាហិណ្ឌូនិយមជ្រុលដែលមិនសប្បាយចិត្តចំពោះការអនុញ្ញាតឲ្យមានការពុះចែកទឹកដីឥណ្ឌា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ