ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវ បានធ្វើការឃាត់ខ្លួនយុវជនចំនួន០២នាក់ ករណីបើកម៉ូតូនាំមុខរថយន្តសង្រ្គោះបន្ទាន់ ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: និងបង្កហានិភ័យគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ២ ផ្លូវជាតិលេខ ៥ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកបានរួមមានម៉ូតូ២គ្រឿងដែលមានម្ចាស់ឈ្មោះ សឿន ហាវ ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបលក់ដូរ និងឈ្មោះ ប៊ុត វិសាល ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ ដឹកជញ្ជូន ស្នាក់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវ ដើម្បីចាត់ការបន្តតាមនីតិធី៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ