សំណាងបុណ្យខុសគ្នា ក្មេងប្រុសជាច្រើននាក់ចូលរួមប្រកួត តែពុំសូវមានការចាប់អារម្មណ៍ដូច ក្មេងប្រុស ពេជ្រធារ៉ា ម្ចាស់កង់កញ្ចាស់ ពាក់លេខ២៦១
មានការចាប់អារម្មណ៍ជាខ្លាំងនៅតាមបណ្តាញសង្គមនាពេលថ្មីៗនេះ បន្ទាប់ពីក្មេងប្រុសពេជ្រ ធារ៉ាបានធ្វើការចូលរួមប្រណាំងកង់ ដោយខ្លួនមានត្រឹមកង់កញ្ចាស់តម្លៃ២ម៉ឺនរៀល ទិញតពីអេតចាយ និងយកទៅចូលរួមប្រកួតយ៉ាងស្វិតស្វាញ ។តែបន្ទាប់ពីមានការផ្សព្វផ្សាយយ៉ាងកក្រើកនោះក៏មានរូបថតថ្មីៗជាច្រើនទៀតបានផ្សព្វផ្សាយជាបន្តបន្ទាប់ពីក្មេងប្រុសដទៃទៀតដែលជិះកង់កញ្ចាស់ដូចពេជ្រ ធារ៉ាដែរប៉ុន្តែមហាជនបែរជាពុំសូវយកចិត្តទុកដាក់ និងចាប់អារម្មណ៍ ។
មតិមហាជនមួយចំនួនបានលើកឡើងថា មកពីសំណាងបុណ្យខុសគ្នា ដែលសកម្មភាព ទឹកមុខ កាយវិការព្រមទាំងពាក្យសម្តីធ្វើឱ្យមហាជនចាប់អារម្មណ៍និងមានការអាណិត រីឯមតិពីសំណាក់មហាជនដទៃទៀត ក៏បានស្នើឱ្យមានការជួយដល់ក្មេងៗដទៃទៀតដែលបានចូលរួមព្រោះពួកគេក៏មានការតាំងចិត្តព្រមទាំងក្លាហានដូចគ្នាផងដែរ ដើម្បីជាការលើកទឹកចិត្តដល់ពួកគេ។
តែអ្វីដែររឹតតែពិសេសជាងនេះទៅទៀតនោះគឺ ជាងថតរូបដែលធ្វើឱ្យពេជ្រ ធារ៉ា ដែលមានសមត្ថភាព បានថតរូបយកកាយវិការដ៏រស់រវើកក្នុងពេលប្រគួត ដោយគាត់ជាអ្នកកែប្រែវាសនាក្មេងកំសត់អ្នកនេះ ធ្វើប្រជាជនរាប់ពាន់នាក់ ដឹងពីទុក្ខលំបាករបស់កុមារាម្នាក់នេះ មកដល់ពេលនេះយើងពុំទាន់បានស្គាល់អត្តសញ្ញាណជាងថតរូបនេះ នៅឡើយទេ។
គួរបញ្ជាក់ថា រូបភាពប្អូនប្រុសពេជ្រ ធារ៉ា មិនត្រឹមតែល្បីនៅកម្ពុជានោះទេ ក៏បានធ្វើឲ្យបរទេសជាច្រើនកោតសរសើរ ពីការតាំងចិត្តរបស់ប្អូន ។សកម្មភាព និងការព្យាយាមរបស់ប្អូនប្រុសបានធ្វើឲ្យ ផ្ទុះការសរសើរ ដល់បណ្ដាញសង្គមបរទេសថែមទៀតពិសេសកំពុងកក្រើកខ្លាំងនៅ ប្រទេស ហ្វីលីពីន ៕
យ៉ាងណាមិញ ប្រជាពលរដ្ឋកាន់តែមានមានភាពស្ញប់ស្ញែង និងកោតសរសើរទៅដល់អ្នករៀបចំកម្មវិធី ដែលបានរៀបចំកម្មវិធីនេះឡើង និងអរគុណទឹកចិត្តរបស់ពួកគាត់ដែលបានបើកឪកាសឲ្យក្មេងៗ ដែលគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញកង់ថ្មី ឬសម្ភារៈនានាសម្រាប់ការប្រកួត អាចឲ្យពួកគេចូលរួមប្រកួតដែរ៕SP